​[​១០៥​]​ ​បុគ្គល១១រូប​ ​(​ត្រូវអាបត្តិ​ក្នុង​ខណៈ​ ​ដែល​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​)​ចប់​ ​ជា​គំរប់៣ដង​ ​ចូរ​អ្នក​ប្រុង​ស្តាប់​ ​នូវ​សេចក្តី​នៃ​បុគ្គល​ទាំងនោះ​ ​ដូច​សំដែង​តទៅ​នេះ​ ​គឺ​ឧក្ខិ​ត្តា​នុ​វត្តិ​ក​ភិក្ខុ​មួយ​ពួក​ ​ភិក្ខុ​ដែល​ត្រូវអាបត្តិ​ក្នុង​ខណៈ​ដែល​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​)​ ​ចប់​ ​ជា​គំរប់៣ដង​ ​៨រូប​ ​អរិ​ដ្ឋ​ភិក្ខុ​មួយ​រូប​ ​ចណ្ឌ​កា​លី​ភិក្ខុនី​មួយ​រូប​ ​បុគ្គល​ទាំង​ប៉ុណ្ណេះ​ ​(​ត្រូវអាបត្តិ​ក្នុង​ខណៈ​ ​ដែល​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​)​ ​ចប់​ ​ជា​គំរប់៣ដង​។​

 [​១០៦​]​ ​សួរ​ថា​ ​ព្រះពុទ្ធ​ដែល​ជា​អាទិច្ចពន្ធុ​ ​ទ្រង់​បញ្ញត្ត​ថា​ ​សិក្ខាបទ​ដែល​មាន​កិរិយា​កាត់ចេញ​ ​ជា​វិនយកម្ម​ ​មាន​ប៉ុន្មាន​ ​សិក្ខាបទ​ដែល​មាន​កិរិយា​បំបែកចេញ​ ​ជា​វិនយកម្ម​ ​មាន​ប៉ុន្មាន​ ​សិក្ខាបទ​ ​ដែល​មាន​កិរិយា​កកាយ​ចេញ​ ​ជា​វិនយកម្ម​ ​មាន​ប៉ុន្មាន​ ​អនញ្ញ​បា​ចិ​ត្តិ​យសិ​ក្ខា​បទ​ ​គឺ​បាចិត្តិយៈ​ ​ដែល​មាន​ពាក្យ​ថា​ ​មិនមែន​ហេតុ​ដទៃ​ ​មាន​ប៉ុន្មាន​ ​សិក្ខាបទ​ ​ដែល​និយាយ​ពី​ការ​សន្មតិ​ភិក្ខុ​ ​មាន​ប៉ុន្មាន​ ​សិក្ខាបទ​ដែល​និយាយ​ពីសា​មី​ចិ​កម្ម​ ​មាន​ប៉ុន្មាន​ ​សិក្ខាបទ​ដែល​និយាយ​ពី​កំណត់​ ​មាន​ប៉ុន្មាន​ ​សិក្ខាបទ​ដែល​មាន​ពាក្យ​ថា​ដឹង​ ​មាន​ប៉ុន្មាន​។​
ថយ | ទំព័រទី ១២៧ | បន្ទាប់