​ឆ្លើយ​ថា​ ​ព្រះពុទ្ធ​ជា​អាទិច្ចពន្ធុ​ ​ទ្រង់​បញ្ញត្ត​ថា​ ​សិក្ខាបទ​ដែល​មាន​កិរិយា​កាត់ចេញ​ ​ជា​វិនយកម្ម​ ​មាន៦​ ​សិក្ខាបទ​ដែល​មាន​កិរិយា​បំបែកចេញ​ ​ជា​វិនយកម្ម​ ​មាន១​ ​សិក្ខាបទ​ ​ដែល​មាន​កិរិយា​កកាយ​ចេញ​ ​ជា​វិនយកម្ម​មាន១​ ​អនញ្ញ​បា​ចិ​ត្តិ​យសិ​ក្ខា​បទ​មាន៤​ ​សិក្ខាបទ​ដែល​និយាយ​ពី​ការ​សន្មតិ​ភិក្ខុ​ ​មាន៤​ ​សិក្ខាបទ​ដែល​និយាយ​ពីសា​មី​ចិ​កម្ម​ ​មាន៧​ ​សិក្ខាបទ​ដែល​និយាយ​ពី​កំណត់​ ​មាន១៤​ ​សិក្ខាបទ​ដែល​មាន​ពាក្យ​ថា​ដឹង​ ​មាន១៦​។​
 [​១០៧​]​ ​សិក្ខាបទ​របស់​ភិក្ខុ​ ​មាន២២០​ ​ដែល​មកកាន់​ឧទ្ទេស​រាល់​ៗ​ថ្ងៃឧបោសថ​ ​សិក្ខាបទ​ភិក្ខុនី​ ​មាន៣០៤​ ​ដែល​មកកាន់​ឧទ្ទេស​ ​រាល់​ៗ​ថ្ងៃឧបោសថ​។​
​សិក្ខាបទ៤៦របស់​ភិក្ខុ​ ​មិនបាន​ទួទៅ​ដល់​ពួក​ភិក្ខុនី​ ​សិក្ខាបទ១៣០​ ​របស់​ភិក្ខុនី​ ​មិនបាន​ទួទៅ​ដល់​ពួក​ភិក្ខុ​ ​បូករួម​ត្រូវជា១៧៦សិក្ខាបទ​ ​ជា​សិក្ខាបទ​មិន​ទួទៅ​ ​ដល់​បុគ្គល​ទាំងពីរ​ពួក​ ​គឺ​ភិក្ខុ​ ​និង​ភិក្ខុនី​ទេ​ ​សិក្ខាបទ១៧៤​ ​ដែល​បុគ្គល​ទាំងពីរ​ពួក​ត្រូវ​សិក្សា​ស្មើភាគ​គ្នា​។​
ថយ | ទំព័រទី ១២៨ | បន្ទាប់