[​៣០​]​ ​ការ​ហាមឃាត់​មាន២យ៉ាង​ ​គឺ​ ​ហាមឃាត់​ដោយ​កាយ១​ ​ហាមឃាត់​ដោយ​វាចា១​។​ ​ការសូត្រ​និស្សារណា​កម្ម​មាន២យ៉ាងគឺ​ ​បុគ្គល​មិនដល់​និស្សារណា​កម្ម​នៅឡើយ​ ​តែបើ​សង្ឃ​សូត្រ​និស្សារណា​កម្មចំពោះ​បុគ្គល​នោះ​ ​បុគ្គល​ពួក​ខ្លះ​ ​ឈ្មោះថា​សង្ឃ​សូត្រ​និស្សារណា​កម្ម​ហើយដោយ​ល្អ១​ ​បុគ្គល​ពួក​ខ្លះ​ ​ឈ្មោះថា​ ​សង្ឃ​សូត្រ​និស្សារណា​កម្ម​ដោយ​អាក្រក់១​។​ ​ការសូត្រ​ឱ​សារណា​កម្ម​មាន២យ៉ាងគឺ​ ​បុគ្គល​មិនទាន់​ដល់​ឱ​សារណា​កម្ម​នៅឡើយ​ ​តែបើ​សង្ឃ​សូត្រ​ឱ​សារណា​កម្ម​ ​ចំពោះ​បុគ្គល​នោះ​ ​បុគ្គល​ពួក​ខ្លះ​ ​ឈ្មោះថា​ ​សង្ឃ​សូត្រ​ឱ​សារណា​កម្ម​ហើយដោយ​ល្អ១​ ​បុគ្គល​ពួក​ខ្លះ​ ​ឈ្មោះថា​ ​សង្ឃ​សូត្រ​ឱ​សារណា​កម្ម​ហើយដោយ​អាក្រក់១​។​ ​ការ​ប្តេជ្ញា​ ​មាន២យ៉ាងគឺ​ ​ប្តេជ្ញា​ដោយ​កាយ១​ ​ប្តេជ្ញា​ដោយ​វាចា១​។​ ​ការ​ទទួល​មាន២យ៉ាងគឺ​ ​ទទួល​ដោយ​កាយ១​ ​ទទួល​ដោយ​វត្ថុ​ដែល​ជាប់នឹង​កាយ១​។​ ​ការ​ឃាត់​មាន២យ៉ាងគឺ​ ​ឃាត់​ដោយ​កាយ១​ ​ឃាត់​ដោយ​វាចា១​។​ ​ការបៀតបៀន​មាន២យ៉ាងគឺ​ ​បៀតបៀន​សិក្ខា១​ ​បៀតបៀន​គ្រឿង​បរិភោគ​ ​(​ជា​របស់​សង្ឃ​ ​ឬបុគ្គល​)​១​។​ ​ការ​ចោទ​មាន២យ៉ាងគឺ​ ​ចោទ​ដោយ​កាយ១​ ​ចោទ​ដោយ​វាចា១​។​
ថយ | ទំព័រទី ១៧ | បន្ទាប់