[​១៦៣​]​ ​សួរ​ថា​ ​អ្នកចោទ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​ ​អ្នកជាប់ចោទ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​ ​សង្ឃ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​ ​វិន័យធរ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​។​ ​ត្រង់​ពាក្យសួរ​ថា​ ​អ្នកចោទ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​។​ ​ឆ្លើយ​ថា​ ​អ្នកចោទ​ត្រូវ​តាំងនៅ​ក្នុង​ធម៌៥យ៉ាង​ ​ទើប​ចោទ​អ្នកដទៃ​បាន​ ​គឺ​តាំងចិត្ត​ថា​ ​អាត្មាអញ​នឹង​និយាយ​ត្រូវ​តាមកាល​ ​មិន​និយាយ​ខុសកាល១​ ​នឹង​និយាយ​ពាក្យពិត​ ​មិន​និយាយ​ពាក្យ​ដែល​មិន​ពិត១​ ​នឹង​និយាយ​ពាក្យ​ផ្អែមល្ហែម​ ​មិន​និយាយ​ពាក្យទ្រគោះ១​ ​នឹង​និយាយ​ពាក្យ​ប្រកបដោយ​ប្រយោជន៍​ ​មិន​និយាយ​ពាក្យ​ឥតប្រយោជន៍១​ ​នឹង​និយាយ​ដោយ​មេត្តាចិត្ត​ ​មិន​និយាយ​ដោយ​សេចក្តី​ស្អប់១​។​ ​អ្នកចោទ​ត្រូវ​ប្រតិបត្តិ​យ៉ាងនេះ​។​ ​ត្រង់​ពាក្យសួរ​ថា​ ​អ្នកជាប់ចោទ​ ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​។​ ​ឆ្លើយ​ថា​ ​អ្នកជាប់ចោទ​ ​ត្រូវ​តាំងនៅ​ក្នុង​ធម៌២យ៉ាង​ ​គឺ​ក្នុង​សច្ចវាចា១​ ​ក្នុង​អ​កុប្ប​ធម៌​ ​គឺ​សេចក្តី​មិន​ក្រោធ​ចំពោះ​អ្នកចោទ​ ​ចំពោះ​វិន័យធរ​ ​ចំពោះ​សង្ឃ១​។​ ​អ្នកជាប់ចោទ​ ​ត្រូវ​ប្រតិបត្តិ​យ៉ាងនេះ​។​ ​ត្រង់​ពាក្យសួរ​ថា​ ​សង្ឃ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​។​ ​ឆ្លើយ​ថា​ ​សង្ឃ​ត្រូវ​ដឹង​ពាក្យ​ដែល​ទាក់ទង​រកគ្នា​ ​និង​ពាក្យ​ដែល​មិន​ទាក់ទង​រកគ្នា​ ​គឺ​ដឹង​ពាក្យ​ខាងដើម​ ​និង​ពាក្យ​ខាងចុង​ ​របស់​អ្នកចោទ​មាន​ប៉ុណ្ណេះ​ ​របស់​អ្នកជាប់ចោទ​ ​មាន​ប៉ុណ្ណេះ​ជាដើម​។​ ​
ថយ | ទំព័រទី ១៨៣ | បន្ទាប់