បុគ្គល​ណា​ ​ពោល​មើលងាយ​ពួក​ភិក្ខុ​ជា​ថេរៈ​ ​ព្រោះ​ស្រឡាញ់​ ​ព្រោះ​ស្អប់​ ​ព្រោះ​ខ្លាច​ ​ឬ​ព្រោះ​វង្វេង​ ​បុគ្គល​នោះ​ឈ្មោះថា​ជា​អ្នក​ឥត​ប្រាជ្ញា​ ​ជា​អ្នកបៀតបៀន​ខ្លួនឯង​ ​ផ្តាច់​បង់​ឥន្ទ្រិយ​ ​(​មាន​សទ្ធិន្ទ្រិយ​ជាដើម​)​ ​ជា​អ្នក​ឥត​ប្រាជ្ញា​ ​មិន​មាន​សេចក្តី​គោរព​ក្នុង​សិក្ខា​ ​លុះ​ទំ​លាយ​កាយ​ទៅ​ ​តែង​ទៅកាន់​នរក​។​ ​(​ព្រោះហេតុនោះ​)​ ​វិន័យធរ​ ​ត្រូវ​វៀរ​ហេតុ​ទាំងពីរ​នេះ​ ​គឺ​កុំ​អាស្រ័យ​អាមិសៈ១​ ​កុំ​អាស្រ័យ​បុគ្គល​(​១​)​១​ ​ត្រូវតែ​វិនិច្ឆ័យ​សេចក្តី​តាម​សមគួរ​ដល់​ធម៌​។​ ​ភិក្ខុ​ដែល​មាន​សេចក្តី​ក្រោធ​ខឹង​ ​ចង​សេចក្តី​ក្រោធ​ទុក​ ​កាច​អាក្រក់​ ​ពោល​តិះដៀល​ ​លើក​អនាបត្តិ​ ​ថា​ជា​អាបត្តិ​វិញ​ ​អ្នកចោទ​ដូច្នោះ​ឈ្មោះថា​ ​ដុត​ខ្លួនឯង​។​ ​ភិក្ខុ​ឱន​ខ្សឹប​ទៀប​ត្រចៀក​ ​ស្វែងរក​តែ​ទោស​ ​ធ្វើការ​វិនិច្ឆ័យ​ឲ្យ​សាបសូន្យ​ ​សេពគប់​តែ​ផ្លូវ​ដែល​ខុស​ៗ​ ​គឺ​ប្រកាស​

​(​១​)​ ​អដ្ឋកថា​ពន្យល់​សេចក្តី​ថា​ ​ភិក្ខុ​ជា​វិន័យធរ​ ​មិន​ត្រូវ​លះ​ដោយ​អគតិ​ ​មាន​ឆន្ទាគតិ​ជាដើម​ទេ​ ​គឺ​កុំ​យល់មុខ​ថា​ ​លោក​នេះ​ជា​ឧបជ្ឈាយ៍​ ​ជា​អាចារ្យ​ ​របស់​អញ​ជាដើម​។​
ថយ | ទំព័រទី ១៨៥ | បន្ទាប់