អ្នកប្រាជ្ញ​ទាំងឡាយ​ផង​ ​ឈ្មោះថា​ ​រង​នូវ​អកុសលកម្ម​ដ៏​ច្រើន​ផង​ ​ភិក្ខុ​ជា​វិន័យធរ​ ​កាល​លំអៀង​ដោយ​មោហា​ ​រមែង​លំអៀង​ដោយ​មោហាគតិ​ ​ដោយ​អាការ​យ៉ាងនេះ​។​
 [​១៨៤​]​ ​ពាក្យ​ថា​ ​កុំ​លំអៀង​ដោយ​ភយាគតិ​ ​សេចក្តី​ថា​ ​ភិក្ខុ​ដែល​លំអៀង​ដោយ​ភយាគតិ​ ​តើ​លំអៀង​ដោយ​ភយាគតិ​ដូចម្តេច​។​ ​ភិក្ខុ​ជា​វិន័យធរ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​គិតថា​ ​បុគ្គល​នេះ​ ​អាស្រ័យ​នូវ​កម្ម​ ​មាន​កាយ​កម្ម​ជាដើម​ ​មិន​ស្មើ​ក្តី​ ​អាស្រ័យ​នូវ​ព្រៃស្បាត​ ​គឺ​មិច្ឆាទិដ្ឋិ​ ​និង​អន្ត​គ្គា​ហិ​ក​ទិដ្ឋិ​ក្តី​ ​អាស្រ័យ​នូវ​ភិក្ខុ​មាន​កំឡាំង​ក្តី​ ​ជា​អ្នក​រឹងរូស​អាក្រក់​ ​និង​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​ជីវិត​ក្តី​ ​នូវ​សេចក្តី​អន្តរាយ​ ​ដល់​ព្រហ្មចរិយៈ​ក្តី​ ​ហើយ​តក់ស្លុត​ ​ព្រោះ​ខ្លាច​បុគ្គល​នោះ​ ​ក៏​សំដែង​នូវ​សភាវៈ​មិនមែន​ធម៌​ ​ថា​ជា​ធម៌​ ​សំដែង​នូវ​ធម៌​ ​ថា​មិនមែន​ធម៌​។​បេ​។​ ​សំដែង​នូវ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​សំដែង​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​កាលបើ​ភិក្ខុ​ជា​វិន័យធរ​ ​លំអៀង​ដោយ​ភយាគតិ​ ​ដោយ​វត្ថុ​ទាំង១៨ប្រការ​នេះ​ ​ក៏​ឈ្មោះថា​ ​ប្រតិបត្តិ​ ​ដើម្បី​មិនជា​ប្រយោជន៍​ដល់​ជន​ច្រើន​គ្នា​ ​ដើម្បី​មិនជា​សុខ​ ​ដល់​ជន​ច្រើន​គ្នា​ ​ដើម្បី​សេចក្តី​មិន​ចំរើន​ ​ដល់​ជន​ច្រើន​គ្នា​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ភិក្ខុ​ជា​វិន័យធរ​ ​កាលបើ​លំអៀង​ដោយ​ភយាគតិ​ ​ដោយ​វត្ថុ​ទាំង១៨ប្រការ​នេះ​ ​ក៏​ឈ្មោះថា
ថយ | ទំព័រទី ២០៩ | បន្ទាប់