ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​មិន​គួរ​ភិក្ខុ​ដទៃ​សាកច្ឆា​ជាមួយ​ផង​ទេ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​ទើប​គួរ​ភិក្ខុ​ដទៃ​សាកច្ឆា​វិន័យ​ជាមួយ​ផង​បាន​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ដឹង​វត្ថុ១​ ​ដឹង​និទាន១​ ​ដឹង​បញ្ញត្តិ១​ ​ដឹង​បទ​បាលី​ក្រោយ​មុន១​ ​ដឹង​គន្លង​ពាក្យ​ដែល​ជាប់​តគ្នា១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​គួរ​ភិក្ខុ​ដទៃ​សាកច្ឆា​វិន័យ​ជាមួយ​ផង​បាន​។​ ​
 [​២៦២​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការ​សួរ​ប្រស្នា​ ​មាន​ប៉ុន្មាន​យ៉ាង​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ការ​សួរ​ប្រស្នា​នេះ​ ​មាន៥យ៉ាង​។​ ​៥យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​បុគ្គល​សួរ​ប្រស្នា​ ​ដោយ​សេចក្តី​ល្ងង់​វង្វេង១​ ​បុគ្គល​មាន​សេចក្តី​ប្រាថ្នា​លាមក​ ​មាន​សេចក្តី​ប្រាថ្នា​គ្រប​សង្កត់​ ​សួរ​ប្រស្នា១​ ​បុគ្គល​សួរ​ប្រស្នា​ដោយ​សេចក្តី​មើលងាយ​គេ១​ ​បុគ្គល​សួរ​ប្រស្នា​ដោយ​សេចក្តី​ចង់​ដឹង​ច្បាស់១​ ​បុគ្គល​សួរ​ប្រស្នា​ដោយ​គិតថា​ ​បើ​អាត្មាអញ​សួរ​ប្រស្នា​ទៅ​ហើយ​ ​គេ​អាច​នឹង​ដោះស្រាយ​ឲ្យ​ច្បាស់លាស់​បាន​ ​នេះ​ក៏​ជា​ការ​ស្រួល​ ​បើ​អាត្មាអញ​ ​សួរ​ប្រស្នា​ទៅ​ហើយ​ ​គេ​មិន​អាច​នឹង​ដោះស្រាយ​ឲ្យ​ច្បាស់លាស់​បានទេ​ ​អាត្មាអញ​ ​នឹង​ដោះស្រាយ​ឲ្យ​ច្បាស់លាស់​ ​ដល់​បុគ្គល​នោះ​វិញ១​។​ ​ម្នាល​ឧបាលិ​ ​ការ​សួរ​ប្រស្នា​ ​មាន៥យ៉ាងនេះ​ឯង​។​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​
ថយ | ទំព័រទី ២៨៦ | បន្ទាប់