បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការ​ប្រាប់​អរហត្តផល​ ​មាន​ប៉ុន្មាន​យ៉ាង​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ការ​ប្រាប់​អរហត្តផល​នេះ​ ​មាន៥យ៉ាង​។​ ​៥យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ប្រាប់​អរហត្តផល​ ​ព្រោះ​សេចក្តី​ល្ងង់​វង្វេង១​ ​ភិក្ខុ​មាន​សេចក្តី​ប្រាថ្នា​លាមក​ ​មាន​សេចក្តី​ប្រាថ្នា​គ្រប​សង្កត់​ប្រាប់​អរហត្តផល១​ ​ភិក្ខុ​ប្រាប់​អរហត្តផល​ ​ដោយ​ឆ្កួត​អណ្តែត​អណ្តូង​ចិត្ត១​ ​ភិក្ខុ​ប្រាប់​អរហត្តផល​ ​ដោយ​សេចក្តី​ស្មាន​ខុស១​ ​ភិក្ខុ​ប្រាប់​អរហត្តផល​ដែល​ពិត​ត្រង់១​។​ ​ម្នាល​ឧបាលិ​ ​ការ​ប្រាប់​អរហត្តផល​ ​មាន៥យ៉ាងនេះ​ឯង​។​
 [​២៦៣​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វិសុទ្ធិ​ ​មាន​ប៉ុន្មាន​យ៉ាង​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​វិសុទ្ធិ​នេះ​ ​មាន៥យ៉ាង​។​ ​វិសុទ្ធិ៥យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ត្រូវ​សំដែង​នូវ​និទាន​ ​ហើយ​សូត្រ​នូវ​ឧទ្ទេស​ដ៏​សេស​ ​ដោយ​សុត​បទ​ ​នេះ​ជា​វិសុទ្ធិ​ទី១​។​ ​ភិក្ខុ​សំដែង​នូវ​និទាន​ ​ហើយ​ត្រូវ​សំដែង​បារាជិក​ទាំង៤​ ​ហើយ​សូត្រ​នូវ​ឧទ្ទេស​ដ៏​សេស​ ​ដោយ​សុត​បទ​ ​នេះ​ជា​វិសុទ្ធិ​ទី២​។​ ​ភិក្ខុ​សំដែង​នូវ​និទាន​ ​ហើយ​សំដែង​នូវ​បារាជិក​ទាំង៤​ ​សំដែង​នូវ​សង្ឃាទិសេស​ទាំង១៣​ ​ហើយ​សូត្រ​នូវ​ឧទ្ទេស​ដ៏​សេស​ ​ដោយ​សុត​បទ​ ​នេះ​ជា​វិសុទ្ធិ​ទី៣​។​ ​ភិក្ខុ​សំដែង​នូវ​និទាន​ ​សំដែង​នូវ​បារាជិក​ទាំង៤​ ​សំដែង​នូវ​សង្ឃាទិសេស​ទាំង១៣​ ​សំដែង​នូវ​អនិយត​ទាំង២​ ​ហើយ​សូត្រ​នូវ​ឧទ្ទេស​ដ៏​សេស​ ​ដោយ​សុត​បទ​
ថយ | ទំព័រទី ២៨៧ | បន្ទាប់