[​៤០​]​ ​ការ​បិទបាំង​មាន៣យ៉ាងគឺ​ ​ភិក្ខុ​បិទបាំង​វត្ថុ​ ​មិន​បិទបាំង​អាបត្តិ១​ ​បិទបាំង​អាបត្តិ​ ​មិន​បិទបាំង​វត្ថុ១​ ​បិទបាំង​ទាំង​វត្ថុ​ ​ទាំង​អាបត្តិ១​។​ ​គ្រឿង​បិទបាំង​មាន៣យ៉ាងគឺ​ ​គ្រឿង​បិទបាំង​គឺ​ផ្ទះ​ ​ជាទី​រក្សា​កាយ១​ ​គ្រឿង​បិទបាំង​គឺ​ទឹក១​ ​គ្រឿង​បិទបាំង​គឺ​សម្ព​ត់១​។​ ​វត្ថុ៣យ៉ាង​ ​ដែល​បិទបាំង​ទុក​ ​ទើប​ប្រព្រឹត្តទៅ​ស្រួល​ ​តែបើ​ក​ឡើង​ ​ប្រព្រឹត្តទៅ​មិន​ស្រួល​ ​គឺ​មាតុគ្រាម​មាន​វត្ថុ​បិទបាំង​ ​ទើប​ប្រព្រឹត្តទៅ​ស្រួល​ ​តែ​មិន​មាន​វត្ថុ​បិទបាំង​ ​ប្រព្រឹត្តទៅ​មិន​ស្រួល១​ ​មន្ត​របស់​ពួក​ព្រាហ្មណ៍​បិទបាំង​ទុក​ ​ទើប​ប្រព្រឹត្តទៅ​ស្រួល​ ​បើក​ឡើង​ ​ប្រព្រឹត្តទៅ​មិន​ស្រួល១​ ​មិច្ឆាទិដ្ឋិ​បិទបាំង​ទុក​ ​ទើប​ប្រព្រឹត្តទៅ​ស្រួល១​ ​តែបើ​ក​ឡើង​ ​ប្រព្រឹត្តទៅ​មិន​ស្រួល១​។​ ​វត្ថុ៣យ៉ាង​បើក​ចេញ​ ​ទើប​រុងរឿង​ ​បិទ​ទុក​ ​មិន​រុងរឿង​ឡើយ​ ​គឺ​ ​មណ្ឌល​ព្រះចន្ទ​ ​បើក​ឡើង​ ​ទើប​រុងរឿង​ ​តែ​បិទបាំង​ទុក​ ​មិន​រុងរឿង១​ ​មណ្ឌល​ព្រះអាទិត្យ​ ​បើក​ឡើង​ ​ទើប​រុងរឿង​ ​តែ​បិទបាំង​ទុក​ ​មិន​រុងរឿង១​ ​ធម្មវិន័យ​ ​ដែល​តថាគត​សំដែង​ហើយ​ ​បើក​ឡើង​ ​ទើប​រុងរឿង​ ​បិទបាំង​ទុក​ ​មិន​រុងរឿង១​។​ ​ការ​កាន់​យក​សេនាសនៈ​ ​មាន៣យ៉ាងគឺ​ ​បុរិម​កៈ១​ ​បច្ឆិម​កៈ១​ ​អន្តរា​មុត្តកៈ១​។​
 [​៤១​]​ ​ភិក្ខុ​ឈឺ​ត្រូវអាបត្តិ​ ​ភិក្ខុ​ឥត​ឈឺ​ ​មិន​ត្រូវអាបត្តិ​ក៏​មាន​ ​ភិក្ខុ​មិន​ឈឺ​ត្រូវអាបត្តិ​ ​ភិក្ខុ​ឈឺ​មិន​ត្រូវអាបត្តិ​ក៏​មាន​ ​ទាំង​ភិក្ខុ​ឈឺ​ ​ទាំង​ភិក្ខុ​មិន​ឈឺ​ ​ត្រូវអាបត្តិ​ក៏​មាន​។​
ថយ | ទំព័រទី ២៩ | បន្ទាប់