អាត្មាអញ​ ​នឹង​និយាយ​ពាក្យពិត​ ​មិន​និយាយ​ពាក្យ​មិន​ពិត១​ ​អាត្មាអញ​ ​នឹង​និយាយ​ពាក្យ​ផ្អែមល្ហែម​ ​មិន​និយាយ​ពាក្យទ្រគោះ១​ ​អាត្មាអញ​ ​នឹង​និយាយ​ពាក្យ​ប្រកបដោយ​ប្រយោជន៍​ ​មិន​និយាយ​ពាក្យ​ឥតប្រយោជន៍១​ ​អាត្មាអញ​ ​នឹង​មានចិត្ត​ប្រកបដោយ​មេត្តា​ ​ទើប​និយាយ​ ​មិន​និយាយទៅ​ទាំង​ចិត្ត​ប្រកបដោយ​សេចក្តី​ប្រទូស្ត១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​អ្នកចោទ​ ​ប៉ង​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​តាំងធម៌៥យ៉ាងនេះ​ឯង​ ​ទុក​ក្នុង​ខ្លួន​ ​ហើយ​ទើប​ចោទ​ភិក្ខុ​ដទៃ​បាន​។​
 [​២៦៨​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​អ្នកចោទ​ ​ប៉ង​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ធម៌​ប៉ុន្មាន​យ៉ាង​ក្នុង​ខ្លួន​ ​ហើយ​ទើប​ចោទ​ភិក្ខុ​ដទៃ​បាន​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​អ្នកចោទ​ ​ប៉ង​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ធម៌៥យ៉ាង​ ​ក្នុង​ខ្លួន​ ​ហើយ​ទើប​ចោទ​ភិក្ខុ​ដទៃ​បាន​។​ ​ធម៌៥យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​ករុណា១​ ​ការស្វែងរក​ប្រយោជន៍១​ ​សេចក្តី​អនុគ្រោះ១​ ​ការ​ចេញ​ចាក​អាបត្តិ១​ ​សេចក្តី​ប៉ុនប៉ង​ក្នុង​វិន័យ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​អ្នកចោទ​ ​ប៉ង​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ធម៌៥យ៉ាងនេះ​ឯង​ ​ទុក​ក្នុង​ខ្លួន​ ​ហើយ​ទើប​ចោទ​ភិក្ខុ​ដទៃ​បាន​។​
ថយ | ទំព័រទី ២៩៣ | បន្ទាប់