ជា​អ្នកធ្វើការ​បង្កហេតុ​ ​ធ្វើ​ជម្លោះ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥នេះឯង​ ​កាលបើ​បញ្ឈប់​នូវ​ឧបោសថ​ ​ឬ​បវារណា​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​សង្ឃ​គប្បី​សង្កត់សង្កិន​ថា​ ​ម្នាល​ភិក្ខុ​ ​ណ្ហើយ​ ​លោក​កុំ​បង្កហេតុ​ ​កុំ​ធ្វើ​ជម្លោះ​ ​កុំ​ទាស់ទែង​ ​កុំ​វិវាទគ្នា​ឡើយ​ ​ដូច្នេះហើយ​សឹម​ធ្វើ​ឧបោសថ​ ​ឬ​បវារណា​។​ ​
 [​២៧៨​]​ ​ព្រះ​ឧបាលិ​ ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សង្ឃ​មិន​ត្រូវឲ្យ​ការសាកសួរ​ដល់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ​ប៉ុន្មាន​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​សង្ឃ​មិន​ត្រូវឲ្យ​ការសាកសួរ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​មិនដឹង​អាបត្តិ​ ​និង​អនាបត្តិ១​ ​មិនដឹង​អាបត្តិ​ស្រាល​ ​និង​ធ្ងន់១​ ​មិនដឹង​សាវ​សេសា​បត្តិ​ ​និង​អ​នវ​សេសា​បត្តិ១​ ​មិនដឹង​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​និង​អ​ទុ​ដ្ឋុ​ល្លា​បត្តិ១​ ​មិនដឹង​សប្ប​ដិ​កម្មា​បត្តិ​​(​១)​ ​និង​អប្ប​ដិ​កម្មា​បត្តិ​(​២​)​១​ ​។​ ​ម្នាល​ឧបាលិ​ ​សង្ឃ​មិន​ត្រូវឲ្យ​ការសាកសួរ​ដល់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​។​ ​ម្នាល​ឧបាលិ​ ​សង្ឃ​ត្រូវឲ្យ​ការសាកសួរ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ដឹង​អាបត្តិ​ ​និង​អនាបត្តិ១​ ​ដឹង​នូវ​អាបត្តិ​ស្រាល​
​(​១​)​ ​ប្រែថា​ ​អាបត្តិ​ដែល​កែ​ត្រ​ឡប់​ដោយ​វុ​ដ្ឋាន​វិធី​ ​និង​ទេសនា​វិធី​បាន​ ​។​ ​(​២​)​ ​ប្រែថា​ ​អាបត្តិ​ដែល​កែ​ត្រឡប់​មិនបាន​ ​គឺ​បារាជិកាបត្តិ​។​
ថយ | ទំព័រទី ៣០៩ | បន្ទាប់