អ្នក​ឈ្លាស​ក្នុង​ការវិនិច្ឆ័យ​អាបត្តិ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​ទើបដល់​នូវ​ការរាប់​ថា​ ​ជា​ភិក្ខុ​បណ្ឌិត​ពិត​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​ក៏​ដល់​នូវ​ការរាប់​ថា​ជា​ភិក្ខុ​ពាល​ដែរ​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​មិនដឹង​អធិករណ៍១​ ​មិនដឹង​សមុដ្ឋាន​នៃ​អធិករណ៍១​ ​មិនដឹង​ប្រយោគ​នៃ​អធិករណ៍១​ ​មិនដឹង​សេចក្តី​រម្ងាប់​នៃ​អធិករណ៍១​ ​ជា​អ្នក​មិន​ឈ្លាស​ក្នុង​ការវិនិច្ឆ័យ​អធិករណ៍១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​ដល់​នូវ​ការរាប់​ថា​ ​ជា​ភិក្ខុ​ពាល​ពិត​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​ទើបដល់​នូវ​ការរាប់​ថា​ជា​ភិក្ខុ​បណ្ឌិត​ពិត​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ដឹង​អធិករណ៍១​ ​ដឹង​សមុដ្ឋាន​នៃ​អធិករណ៍១​ ​ដឹង​ប្រយោគ​នៃ​អធិករណ៍១​ ​ដឹងសេចក្តី​រម្ងាប់​នៃ​អធិករណ៍១​ ​ជា​អ្នក​ឈ្លាស​ក្នុង​ការវិនិច្ឆ័យ​នៃ​អធិករណ៍១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​ទើបដល់​នូវ​ការរាប់​ថា​ ​ជា​ភិក្ខុ​បណ្ឌិត​ពិតមែន​។​

​ចប់​ ​ឧ​ព្វា​ហិ​កាវ​គ្គ​ ​ទី៩​។​

ថយ | ទំព័រទី ៣២៩ | បន្ទាប់