ឧទ្ទាន​ ​គឺ​បញ្ជីរឿង​នៃ​ ​ឧ​ព្វា​ហិ​កាវ​គ្គ​ ​នោះ​ដូច្នេះ​


​[​២៩៣​]​ ​និយាយ​អំពី​ភិក្ខុ​មិន​ឈ្លាស​ក្នុង​អដ្ឋកថា១​ ​ភិក្ខុ​ជា​អ្នក​ក្រោធ១​ ​ភិក្ខុ​តែង​កក្រើករំពើក១​ ​ភិក្ខុ​ជា​អ្នក​បំភាន់​គេ១​ ​ភិក្ខុ​លុះ​ឆន្ទាគតិ១​ ​ភិក្ខុ​មិន​ឈ្លាស១​ ​សុ​ត្តៈ១​ ​ធម្មៈ១​ ​វត្ថុ១​ ​អាបត្តិ១​ ​អធិករណ៍១​ ​ធម៌​ទាំងអស់​មា​នពីរៗ​ ​ដែល​ព្រះអង្គ​សំដែង​ហើយ​ ​អ្នក​ទាំងឡាយ​ចូរ​ដឹង​ថា​ ​ជា​ធម៌​ខ្មៅ​ ​និង​ស​ ​គឺ​មាន​អាក្រក់​ ​មាន​ល្អ​។​

 ​[​២៩៤​]​ ​ព្រះ​ឧបាលិ​ ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ​ប៉ុន្មាន​ ​មិន​គួរ​រម្ងាប់​អធិករណ៍​បាន​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​មិន​គួរ​រម្ងាប់​អធិករណ៍​បាន​។​ ​អង្គ៥​ ​នោះ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​មិនដឹង​អាបត្តិ១​ ​មិនដឹង​សមុដ្ឋាន​នៃ​អាបត្តិ១​ ​មិនដឹង​ប្រយោគ​នៃ​អាបត្តិ១​ ​មិនដឹង​កិរិយា​រម្ងាប់​អាបត្តិ១​ ​មិន​ឈ្លាស​ក្នុង​ការវិនិច្ឆ័យ​អាបត្តិ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​
ថយ | ទំព័រទី ៣៣០ | បន្ទាប់