ដឹង​អធិករណ៍១​ ​ដឹង​សមុដ្ឋាន​នៃ​អធិករណ៍១​ ​ដឹង​ប្រយោគ​នៃ​អធិករណ៍១​ ​ដឹង​កិរិយា​រម្ងាប់​អធិករណ៍១​ ​ឈ្លាស​ក្នុង​ការវិនិច្ឆ័យ​អធិករណ៍១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​ទើប​គួរ​រម្ងាប់​អធិករណ៍​បាន​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​មិន​គួរ​រម្ងាប់​អធិករណ៍​ទេ​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​លំអៀង​ព្រោះ​សេចក្តី​ស្រឡាញ់១​ ​លំអៀង​ព្រោះ​សេចក្តី​ស្អប់១​ ​លំអៀង​ព្រោះ​សេចក្តី​ល្ងង់១​ ​លំអៀង​ព្រោះ​សេចក្តី​ខ្លាច១​ ​ជា​អ្នក​ឥត​ខ្មាស១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​មិន​គួរ​រម្ងាប់​អធិករណ៍​ទេ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​ទើប​គួរ​រម្ងាប់​អធិករណ៍​បាន​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​មិន​លំអៀង​ព្រោះ​សេចក្តី​ស្រឡាញ់១​ ​មិន​លំអៀង​ព្រោះ​សេចក្តី​ស្អប់១​ ​មិន​លំអៀង​ព្រោះ​សេចក្តី​ល្ងង់១​ ​មិន​លំអៀង​ព្រោះ​សេចក្តី​ខ្លាច១​ ​ជា​អ្នកមាន​ខ្មាស១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​ទើប​គួរ​រម្ងាប់​អធិករណ៍​បាន​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​មិន​គួរ​រម្ងាប់​អធិករណ៍​បាន​។​ ​
ថយ | ទំព័រទី ៣៣២ | បន្ទាប់