អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​លំអៀង​ព្រោះ​សេចក្តី​ស្រឡាញ់១​ ​លំអៀង​ព្រោះ​សេចក្តី​ស្អប់១​ ​លំអៀង​ព្រោះ​សេចក្តី​ល្ងង់១​ ​លំអៀង​ព្រោះ​សេចក្តី​ខ្លាច១​ ​ជា​អ្នកចេះដឹង​តិច១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​មិន​គួរ​រម្ងាប់​អធិករណ៍​ទេ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​ទើប​គួរ​រម្ងាប់​អធិករណ៍​បាន​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​មិន​លំអៀង​ព្រោះ​សេចក្តី​ស្រឡាញ់១​ ​មិន​លំអៀង​ព្រោះ​សេចក្តី​ស្អប់១​ ​មិន​លំអៀង​ព្រោះ​សេចក្តី​ល្ងង់១​ ​មិន​លំអៀង​ព្រោះ​សេចក្តី​ខ្លាច១​ ​ជា​អ្នកចេះដឹង​ច្រើន១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​ទើប​គួរ​រម្ងាប់​អធិករណ៍​បាន​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​មិន​គួរ​រម្ងាប់​អធិករណ៍​ទេ​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​មិនដឹង​វត្ថុ១​ ​មិនដឹង​និទាន១​ ​មិនដឹង​បញ្ញត្តិ១​ ​មិនដឹង​បទ​ខាងចុង​ ​និង​បទ​ខាងដើម១​ ​មិនដឹង​គន្លង​ពាក្យ​ដែល​ជាប់​តគ្នា១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​មិន​គួរ​រម្ងាប់​អធិករណ៍​ទេ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​ទើប​គួរ​រម្ងាប់​អធិករណ៍​បាន​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​ដឹង​វត្ថុ១
ថយ | ទំព័រទី ៣៣៣ | បន្ទាប់