ទំលាក់​។​ ​ម្នាល​ឧបាលិ​ ​អាវាសិក​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥​ ​រមែង​ទៅ​កើត​ក្នុង​សួគ៌​ ​ហាក់ដូចជា​គេ​នាំ​យក​ទៅ​ដំ​កល់​ទុក​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​មិន​លំអៀង​ព្រោះ​សេចក្តី​ស្រឡាញ់១​ ​មិន​លំអៀង​ព្រោះ​សេចក្តី​ស្អប់១​ ​មិន​លំអៀង​ព្រោះ​សេចក្តី​ល្ងង់១​ ​មិន​លំអៀង​ព្រោះ​សេចក្តី​ខ្លាច១​ ​មិន​ប្រើប្រាស់​វត្ថុជា​របស់​សង្ឃ​ ​ដោយ​ការប្រើ​ប្រាស់​ដូចជា​របស់​បុគ្គល១​។​ ​ម្នាល​ឧបាលិ​ ​អាវាសិក​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​រមែង​ទៅ​កើត​ក្នុង​សួគ៌​ ​ហាក់ដូចជា​គេ​នាំ​យក​ទៅ​ដំ​កល់​ទុក​។​
 [​៣០៣​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការ​ដោះស្រាយ​វិន័យ​ ​មិន​ប្រកបដោយ​ធម៌​ ​មាន​ប៉ុន្មាន​យ៉ាង​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ការ​ដោះស្រាយ​វិន័យ​ ​មិន​ប្រកបដោយ​ធម៌​ ​មាន៥យ៉ាងនេះ​។​ ​៥យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បង្អោន​(​១​)​ ​នូវ​សភាវៈ​មិនមែន​ធម៌​ ​ថា​ជា​ធម៌១​ ​បង្អោន​នូវ​ធម៌​ ​ថា​មិនមែន​ជា​ធម៌១​ ​បង្អោន​នូវ​សភាវៈ​មិនមែន​វិន័យ​ ​ថា​ជា​វិន័យ១​ ​បង្អោន​នូវ​វិន័យ​ ​ថា​មិនមែន​ជា​វិន័យ១​ ​បញ្ញត្ត​នូវ​សិក្ខាបទ​ ​ដែល​តថាគត​មិនបាន​បញ្ញត្ត​ ​ទាំង​ដក​សិក្ខាបទ​ ​ដែល​តថាគត​បាន​បញ្ញត្ត​ហើយ១​។​ ​ម្នាល​ឧបាលិ​ ​ការ​ដោះស្រាយ​វិន័យ​ ​មិន​ប្រកបដោយ​ធម៌​ ​មាន៥យ៉ាងនេះ​ឯង​។​ ​ម្នាល​ឧបាលិ​ ​ការ​ដោះស្រាយ​វិន័យ​ ​ដែល​ប្រកបដោយ​ធម៌​ ​មាន៥យ៉ាងនេះ​។​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​កំណត់​ ​សំដែង​ ​និយាយ​
ថយ | ទំព័រទី ៣៥១ | បន្ទាប់