​[​៣៣១​]​ ​អាបត្តិ​ប៉ុន្មាន​ ​ដែល​ព្រះពុទ្ធ​ ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ថា​ ​ជាគ​រុ​កាប​ត្តិ​ ​ក្នុង​វិន័យ​ ​សិក្ខាបទ​ប៉ុន្មាន​ ​ដែល​តាំង​ឡើង​អំពី​កាយ​ ​និង​វាចា​ ​រស​ស្រូវ​ប៉ុន្មាន​ ​ដែល​គួរ​ឆាន់​បាន​ ​ក្នុង​វេលាវិកាល​ ​ការ​សន្មតិ​ដោយ​ញត្តិ​ចតុត្ថកម្ម​វាចា​ ​មាន​ប៉ុន្មាន​។​ ​អាបត្តិ២យ៉ាង​ ​ដែល​ព្រះពុទ្ធ​ ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ត្រាស់​ថា​ ​ជាគ​រុ​កាប​ត្តិ​ ​ក្នុង​វិន័យ​ ​សិក្ខាបទ​ទាំងអស់​ ​សុទ្ធតែ​តាំង​ឡើង​អំពី​កាយ​ ​និង​វាចា​ ​រស​ស្រូវ​តែ១​ ​គឺ​ថ្នាំ​ឈ្មោះ​ ​លោណ​សោ​ចិរ​កៈ​(​១​)​ ​ដែល​គួរ​ឆាន់​បាន​ ​ក្នុង​វេលាវិកាល​ ​ការ​សន្មតិ​ដោយ​ញត្តិ​ចតុត្ថកម្ម​វាចា​ ​មានតែ១​។​ ​
​[​៣៣២​]​ ​អាបត្តិ​បារាជិក​ ​ដែល​តាំង​ឡើង​អំពី​កាយ​ ​មាន​ប៉ុន្មាន​ ​ភូមិ​នៃ​សំវាស​ ​មាន​ប៉ុន្មាន​ ​រាត្រី​ដាច់​ ​មានដល់​ភិក្ខុ​ប៉ុន្មាន​ពួក​ ​ព្រះអង្គ​បញ្ញត្ត​ខ្នាត​ត្រឹម​ពីរ​ធ្នាប់​ ​មាន​ប៉ុន្មាន​សិក្ខាបទ​។​ ​អាបត្តិ​បារាជិក​ ​ដែល​តាំង​ឡើង​អំពី​កាយ​ ​មាន២​ ​ភូមិ​នៃ​សំវាស​ ​មាន២​ ​រាត្រី​ដាច់​ ​មានដល់​ភិក្ខុ២ពួក​ ​(​ភិក្ខុ​កំពុង​នៅ​បរិវាស១​ ​ប្រព្រឹត្ត​មានត្ត១​)​ ​ព្រះអង្គ​ ​ទ្រង់​បញ្ញត្ត​ខ្នាត​ត្រឹម​ពីរ​ធ្នាប់​ ​មាន២សិក្ខាបទ​(​២​)​។​

​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ត្រូវ​មើល​នយលក្ខណៈ​ ​ក្នុង​សៀវភៅ​ទី៧​ ​ក្នុង​ភេ​សជ្ជ​ក្ខន្ធ​កៈ​ ​ទំព័រ២៥៦​។​ ​(​២​)​ ​ព្រះអង្គ​ ​ទ្រង់​បញ្ញត្ត​ ​មិន​ឲ្យ​ភិក្ខុនី​យក​ម្រាមដៃ​លាង​អង្គជាត​ឲ្យ​ហួស​ជាង២ថ្នាំង​ម្រាមដៃ​ឡើង​ទៅ​ ​អនុញ្ញាត​ត្រឹមតែ២ថ្នាំងដៃ១​ ​ទ្រង់​បញ្ញត្ត​ ​មិន​ឲ្យ​ទុកសក់វែង​ហួស​ជាង២ធ្នាប់​ឡើង​ទៅ១​។​
ថយ | ទំព័រទី ៣៧៥ | បន្ទាប់