លួច​ ​ត្រូវអាបត្តិ​បារាជិក១​ ​លួច​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ១​ ​លួច​ ​ត្រូវអាបត្តិ​ទុក្កដ១​ ​វត្ថុ​មិន​គួរ​ឆាន់១​ ​វត្ថុ​គួរ​ឆាន់១​ ​ទាន​មិនមែន​ជា​បុណ្យ១​ ​ធម៌​មិន​ងាយ​នឹង​បន្ទោបង់​បាន១​ ​អានិសង្ស​បោស១​ ​អានិសង្ស​បោស​ដទៃទៀត១​ ​វិន័យធរ​មិន​រៀន​ ​និង​រៀន​ទី​កំណត់​ភាសា១​ ​មិន​ស្គាល់​ ​និង​ស្គាល់​អាបត្តិ១​ ​មិន​ស្គាល់​ ​និង​ស្គាល់​អធិករណ៍១​ ​មិន​ស្គាល់​ ​និង​ស្គាល់​វត្ថុ១​ ​មិន​ស្គាល់​ ​និង​ស្គាល់​ញត្តិ១​ ​មិន​ស្គាល់​ ​និង​ស្គាល់​អាបត្តិ១​ ​មិន​ចេះ​ ​និង​ចេះ​បាតិមោក្ខ​ទាំងពីរ១​ ​ស្គាល់​លហុកាបត្តិ​ ​និង​គរុកាបត្តិ១​ ​ជា​គំរប់៨​ ​អ្នក​ទាំងឡាយ​ចូរ​ដឹង​នូវ​ធម៌​ ​(​ដែល​ជា​អង្គ​របស់​វិន័យធរ​)​ ​ទាំង៨នេះ​ ​ថា​ជា​ធម៌​ខ្មៅ​ ​និង​ស​ ​(​អាក្រក់​ ​និង​ល្អ​ ​ឬមិន​ចេះ​ ​និង​ចេះ​)​ ​រឿង​ភិក្ខុ​ប្រព្រឹត្ត​អារញ្ញក​ធុតង្គ១​ ​បិណ្ឌ​បា​តិក​ធុតង្គ១​ ​បំសុ​កូ​លិក​ធុតង្គ១​ ​រុក្ខមូលិក​ធុតង្គ១​ ​សោ​សា​និក​ធុតង្គ១​ ​អព្ភោកាសិក​ធុតង្គ១​ ​តេ​ចីវរិ​ក​ធុតង្គ១​ ​សប​ទាន​ចារិក​ធុតង្គ១​ ​នេ​សជ្ជិ​ក​ធុតង្គ១​ ​យថា​សន្ថតិ​ក​ធុតង្គ១​ ​ខលុ​បច្ឆា​ភត្តិក​ធុតង្គ១​ ​បត្ត​បិណ្ឌិក​ធុតង្គ១​
ថយ | ទំព័រទី ៧៥ | បន្ទាប់