ដែល​ធ្វើ​ស្រេចហើយ​ ​ចៀសចេញ​ទៅ​។​ ​អាបត្តិ​ដែល​មិន​មានដល់​ភិក្ខុ​ ​បណ្ឌិត​គប្បី​ឃើញ​។​ ​អាបត្តិ​ដែល​មានដល់​ភិក្ខុ​ ​ក៏​បណ្ឌិត​គប្បី​ឃើញ​។​ ​អាបត្តិ​ដែល​មានដល់​ភិក្ខុ​ ​បណ្ឌិត​គប្បី​រម្ងាប់ចេញ​។​ ​ការបញ្ឈប់​បាតិមោក្ខ​ ​ដែល​មិន​ប្រកបដោយ​ធម៌​ ​មាន៧យ៉ាង​។​ ​ការបញ្ឈប់​បាតិមោក្ខ​ ​ដែល​ប្រកបដោយ​ធម៌​ ​មាន៧យ៉ាង​។​
 [​៧៦​]​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៧​ ​បាន​ឈ្មោះថា​ ​ជា​វិន័យធរ​ ​គឺ​ស្គាល់​អាបត្តិ១​ ​ស្គាល់​អនាបត្តិ១​ ​ស្គាល់​លហុកាបត្តិ១​ ​ស្គាល់​គរុកាបត្តិ១​ ​ជា​អ្នកមានសីល​ ​និង​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ​ ​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ឃើញ​ភ័យ​ក្នុង​ទោស​ ​សូម្បី​បន្តិចបន្តួច​ ​ហើយ​សមាទាន​សិក្សា​ក្នុង​សិក្ខាបទ១​ ​ជា​អ្នក​បាន​ដូចសេចក្តី​ប្រាថ្នា​ ​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​ធំ​ទូលាយ​ ​នូវ​ឈាន​ទាំង៤​ ​ដែល​អាស្រ័យ​នូវ​ចិត្ត​ដ៏​ថ្លៃថ្លា​ ​ជា​ឈាន​នាំឲ្យ​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន១​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ហើយដោយ​បញ្ញា​ខ្លួនឯង​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​(​ដោយ​ឥរិយាបថ​ទាំង៤​)​ ​ក្នុង​បច្ចុប្បន្ន១​។​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៧ដទៃទៀត​ ​បាន​
ថយ | ទំព័រទី ៨៣ | បន្ទាប់