នូវ​បច្ឆិមវ័យ​ ​សូម​ព្រះ​សម្មតិទេព​ ​ស្តេច​ចូល​ទៅ​គង់​ជិត​គ្រូ​ឈ្មោះ​មក្ខ​លិ​គោ​សាល​នោះ​ចុះ​ ​កាលបើ​ព្រះ​សម្មតិទេព​ ​ស្តេច​ចូល​ទៅ​រក​គ្រូ​ឈ្មោះ​មក្ខ​លិ​គោ​សាល​ហើយ​ ​មុខ​ជា​នឹង​មាន​ព្រះរាជហឫទ័យ​ជ្រះថ្លា​មិនខាន​។​ ​កាលបើ​រាជ​អាមាត្យ​នោះ​ ​ក្រាបបង្គំទូល​យ៉ាងនេះ​ហើយ​ ​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហី​បុត្ត​ ​ជាធំ​ក្នុង​ដែន​មគធៈ​ ​ក៏​ទ្រង់ព្រះ​តុណ្ហីភាព​។​ ​មាន​រាជ​អាមាត្យ​ម្នាក់ទៀត​ ​ក្រាបបង្គំទូល​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហី​បុត្ត​ ​ជាធំ​ក្នុង​ដែន​មគធៈ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​គ្រូ​ឈ្មោះ​អ​ជិត​កេស​កម្ពល​នេះ​ ​ជា​អ្នកមាន​ពួក​ ​មាន​គណៈ​(​ច្រើន​)​ផង​ ​ជា​អាចារ្យ​របស់​គណៈ​ផង​ ​ជា​អ្នកមាន​កេរ្តិ៍ឈ្មោះ​ ​ជា​អ្នកមាន​យស​ ​ជា​អ្នកធ្វើ​នូវ​លទ្ធិ​ ​មហាជន​សន្មត​ថា​ជា​សប្បុរស​ ​ជា​អ្នកដឹង​រាត្រី​យូរ​ ​បួស​យូរ​ជាង​ជន​ច្រើន​ ​តាំងនៅ​ជា​យូរអង្វែង​ ​(​អស់​ពីរបី​រាជ្យ​មក​ហើយ​)​ ​ដល់ហើយ​នូវ​បច្ឆិមវ័យ​ ​សូម​ព្រះ​សម្មតិទេព​ ​ស្តេច​ចូល​ទៅ​រក​គ្រូ​ឈ្មោះ​អ​ជិត​កេស​កម្ពល​នោះ​ចុះ​ ​កាលបើ​ព្រះ​សម្មតិទេព​ ​ស្តេច​ចូល​ទៅ​រក​គ្រូ​ឈ្មោះ​អ​ជិត​កេស​កម្ពល​ហើយ​ ​មុខ​ជា​នឹង​មាន​ព្រះរាជហឫទ័យ​ជ្រះថ្លា​មិនខាន​។​ ​កាលបើ​រាជ​អាមាត្យ​នោះ​ ​ក្រាបបង្គំទូល​យ៉ាងនេះ​ហើយ​ ​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហី​បុត្ត​ ​ជាធំ​ក្នុង​ដែន​មគធៈ​ ​ទ្រង់ព្រះ​តុណ្ហីភាព​។​ ​មាន​រាជ​អាមាត្យ​ម្នាក់ទៀត​ ​ក្រាបបង្គំទូល​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហី​បុត្ត​ ​ជាធំ​ក្នុង​ដែន​មគធៈ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​គ្រូ​ឈ្មោះ​បកុ​ធ
ថយ | ទំព័រទី ១១៦ | បន្ទាប់