វៀរចាក​ការ​កាត់​ ​(​នូវ​អវយវៈ​ ​មានដៃ​ជាដើម​)​ ​ការ​សម្លាប់​ ​ការ​ចង​ ​ការ​លាក់ខ្លួន​ ​ពួន​ចាំ​ធ្វើអំពើ​អាក្រក់​ ​និង​ការ​ប្លន់​ ​ការ​កំហែង​យក​ទ្រព្យ​។​ ​នេះ​ជា​សីល​របស់​ភិក្ខុ​នោះ​។​

​ចប់​ ​ចូឡ​សីល​។​


 [​១០៤​]​ ​មួយវិញទៀត​ ​ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគ​នូវ​ភោជន​ទាំងឡាយ​ ​ដែល​ទាយក​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​រមែង​ប្រក​បរឿយៗ​នូវ​ការ​ធ្វើ​ពីជគាម​ ​និង​ភូតគាម​ឲ្យ​វិនាស​ ​មាន​សភាព​ដូច្នេះ​។​ ​ពីជគាម​ ​និង​ភូតគាម​នោះ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​មើម​ ​ឬ​ឫស​ជា​ពូជ១​ ​ដើម​ជា​ពូជ១​ ​ថ្នាំង​ជា​ពូជ១​ ​ចុង​ ​ឬ​ត្រួយ​ជា​ពូជ១​ ​គ្រាប់​ជា​ពូជ១​ ​ជា​គំរប់៥​។​ ​ភិក្ខុ​ជា​អ្នក​វៀរចាក​ការ​ធ្វើ​ពីជគាម​ ​និង​ភូតគាម​ឲ្យ​វិនាស​ ​មាន​សភាព​ដូច្នេះ​ឯង​។​ ​នេះ​ជា​សីល​របស់​ភិក្ខុ​នោះ​។​
 [​១០៥​]​ ​ម្យ៉ាងទៀត​ ​ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគ​នូវ​ភោជន​ទាំងឡាយ​ ​ដែល​ទាយក​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​រមែង​ប្រក​បរឿយៗ​នូវ​ការ​បរិភោគ​វត្ថុ​ ​ដែល​សន្សំទុក​ ​មាន​សភាព​ដូច្នេះ​។​ ​ការ​សន្សំទុក​នោះ​ ​តើ​ដូចម្តេច​។​
ថយ | ទំព័រទី ១៦០ | បន្ទាប់