[​១០៧​]​ ​ម្យ៉ាងទៀត​ ​ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគ​នូវ​ភោជន​ទាំងឡាយ​ ​ដែល​ទាយក​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​រមែង​ប្រក​បរឿយៗ​នូវ​ល្បែង​បាស្កា​ ​ដែល​ជាហេតុ​ ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​ ​មាន​សភាព​ដូច្នេះ​។​ ​ល្បែង​បាស្កា​នោះ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​បាស្កា​មាន​ក្រឡា៨​(​១​)​ខ្លះ​ ​បាស្កា​មាន​ក្រឡា១០​(​២​)​ខ្លះ​ ​បាស្កា​ដែល​លេង​ឰដ៏​អាកាស​(​៣​)​ខ្លះ​ ​ល្បែង​វាង​ផ្លូវ​ដែល​គួរ​វាង​(​៤​)​ខ្លះ​ ​ល្បែង​ផ្ទាត់​គ្រាប់​ ​មាន​គ្រាប់ក្រួស​ជាដើម​ខ្លះ​ ​លេង​បាស្កា​ក្នុង​ទីលាន​សម្រាប់​លេង​ខ្លះ​ ​ល្បែងហ៊ឹង​ ​ឬ​កូនគោល​ខ្លះ​ ​ល្បែង​រលាស់​ទឹក​លាក់​ឲ្យ​ទាយ​រូប​ខ្លះ​ ​ល្បែង​អង្គញ់​ខ្លះ​ ​ល្បែង​ផ្លុំប៉ី​ស្លឹក​ខ្លះ​ ​ល្បែង​នង្គ័ល​តូច​ខ្លះ​ ​ល្បែង​ដាំដូង​ខ្លះ​ ​ល្បែង​កង្ហារ​ខ្លះ​ ​ល្បែង​វាល់​ដីខ្សាច់​ ​(​បាយឡុកបាយឡ​)​ខ្លះ​ ​ល្បែង​រថ​តូច​ខ្លះ​ ​ល្បែង​ធ្នូ​តូច​ខ្លះ​ ​ល្បែង​សរសេរ​អក្សរ​ខ្យល់​ឲ្យ​ទាយ​ខ្លះ​ ​ល្បែង​ទាយ​ចិត្ត​ ​(​ស្តេច​ចង់​)​ខ្លះ​ ​ល្បែង​កំប្លែង​ត្រាប់​គេ​ខ្លះ​។​ ​ឯ​ភិក្ខុ​ជា​អ្នក​វៀរចាក​ល្បែង​បាស្កា​ ​ដែល​ជាហេតុ​ ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​ ​មាន​សភាព​ដូច្នេះ​ឯង​។​ ​នេះ​ជា​សីល​របស់​ភិក្ខុ​នោះ​ដែរ​។​
​(​១​)​ ​ចត្រង្គ​មាន​ក្រឡា៨​។​ ​(​២​)​ ​ចត្រង្គ​មាន​ក្រឡា១០​ ​ន័យ​ខ្លះ​ថា​ ​បាយខុំ​។​ ​(​៣​)​ ​ចត្រង្គ​ឥត​ក្តារ​ ​លេង​តែមាត់​ទទេ​។​ ​(​៤​)​ ​ប្រហែលជា​បិទមុខ​ ​បិទពួន​។​
ថយ | ទំព័រទី ១៦២ | បន្ទាប់