កម្រាល​សម្រាប់​ក្រាល​លើ​រថ​ខ្លះ​ ​កម្រាល​ដែល​ធ្វើ​ដោយ​ស្បែក​ខ្លា​ខ្លះ​ ​កម្រាល​ដ៏​ឧត្តម​ ​ដែល​ធ្វើ​ដោយ​ស្បែក​សត្វ​ឈ្មុស​ខ្លះ​ ​ខ្នើយ​មាន​ពណ៌ក្រហម​ទាំងពីរ​ខាង​ ​គឺ​ខ្នើយក្បាល​ ​និង​ខ្នើយជើង​ ​ព្រមទាំង​ពិតាន​ ​មាន​ពណ៌ក្រហម​ខ្លះ​។​ ​ភិក្ខុ​ជា​អ្នក​វៀរចាក​ឧច្ចាសយន​មហា​សយនៈ​ ​មាន​សភាព​ដូច្នេះ​ឯង​។​ ​នេះ​ជា​សីល​របស់​ភិក្ខុ​នោះ​។​
 [​១០៩​]​ ​ម្យ៉ាងទៀត​ ​ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគ​នូវ​ភោជន​ទាំងឡាយ​ ​ដែល​ទាយក​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​តែង​ប្រក​បរឿយៗ​នូវ​វត្ថុ​ ​ជាទី​តាំង​នៃ​ការ​ប្រដាប់​ស្អិតស្អាង​រាងកាយ​ ​មាន​សភាព​ដូច្នេះ​។​ ​វត្ថុជា​ទីតាំង​ ​នៃ​ការ​ប្រដាប់​ស្អិតស្អាង​រាងកាយ​នោះ​ ​តើ​ដូចម្តេច​។​ ​គឺ​ការ​ដុសខាត់​ ​បំបាត់​ក្លិនអាក្រក់​ ​(​គ្រឿង​អប់​)​ខ្លះ​ ​ការ​ច្របាច់​រឹត​ខ្លះ​ ​ការ​ផ្ងូត​ទឹក​ខ្លះ​ ​ការ​គក់ច្របាច់​ខ្លះ​ ​កញ្ចក់​ខ្លះ​ ​វត្ថុ​សម្រាប់​លាប​គ្រឿងប្រដាប់​ខ្លះ​ ​ផ្កាកម្រង​ ​គ្រឿងក្រអូប​ ​និង​គ្រឿង​លាប​ខ្លះ​ ​គ្រឿង​លំអិត​សម្រាប់​ប្រោះ​មុខ​ខ្លះ​ ​វត្ថុ​សម្រាប់​លាបមុខ​ខ្លះ​ ​គ្រឿងប្រដាប់​ដៃ​ខ្លះ​ ​ចំណង​ផ្នួងសក់​ខ្លះ​ ​ដំបង​ខ្លះ​ ​បំពង់​ថ្នាំ​ខ្លះ​ ​ដាវ​ខ្លះ​ ​ព្រះ​ខាន់​ខ្លះ​ ​ឆត្រ​ខ្លះ​ ​ស្បែកជើង​ដ៏​វិចិត្រ​ខ្លះ​ ​មកុដ​ ​ឬ​ក្បាំងមុខ​(​ស្នៀតសក់​)​ខ្លះ​ ​កែវមណី​ខ្លះ​ ​ផ្លិត​ធ្វើ​ដោយ​រោម​កន្ទុយ​សត្វ​ខ្លះ​ ​សំ​ពត់​ស​ខ្លះ​ ​សំពត់​មាន​ជាយ​វែង​ខ្លះ​។​ ​ភិក្ខុ​ជា​អ្នក​វៀរចាក​ការ​ប្រកប​
ថយ | ទំព័រទី ១៦៤ | បន្ទាប់