រឿយ​ៗ​ ​នូវ​វត្ថុជា​ទីតាំង​នៃ​ការ​ប្រដាប់​ស្អិតស្អាង​រាងកាយ​ ​មាន​សភាព​ដូច្នេះ​ឯង​។​ ​នេះ​ជា​សីល​របស់​ភិក្ខុ​នោះ​។​
 [​១១០​]​ ​មួយទៀត​ ​ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគ​នូវ​ភោជន​ទាំងឡាយ​ ​ដែល​ទាយក​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​តែង​ប្រក​បរឿយៗ​នូវ​តិរច្ឆានកថា​ ​(​ពាក្យ​និយាយទទឹង​ផ្លូវសួគ៌​ ​និង​ផ្លូវ​ព្រះនិព្វាន​)​ ​មាន​សភាព​យ៉ាងនេះ​។​ ​តិរច្ឆានកថា​នោះ​ ​តើ​ដូចម្តេច​។​ ​គឺ​ការ​និយាយ​អំពី​ស្តេច​ខ្លះ​ ​និយាយ​អំពី​ចោរ​ខ្លះ​ ​និយាយ​អំពី​អា​មាត្រ​ធំ​ខ្លះ​ ​និយាយ​អំពី​សេនាទាហាន​ខ្លះ​ ​និយាយ​អំពី​ភ័យ​ខ្លះ​ ​និយាយ​អំពី​ចម្បាំង​ខ្លះ​ ​និយាយ​អំពី​បាយ​ម្ហូបចំណី​ខ្លះ​ ​និយាយ​អំពី​ទឹកផឹក​ខ្លះ​ ​និយាយ​អំពី​សំពត់​ខ្លះ​ ​និយាយ​អំពី​ទីដេក​ខ្លះ​ ​និយាយ​អំពី​ផ្កាកម្រង​ខ្លះ​ ​និយាយ​អំពី​គ្រឿងក្រអូប​ខ្លះ​ ​និយាយ​អំពី​ញាតិ​ខ្លះ​ ​និយាយ​អំពី​យាន​ខ្លះ​ ​និយាយ​អំពី​ស្រុក​ខ្លះ​ ​និយាយ​អំពី​និគម​ខ្លះ​ ​និយាយ​អំពី​នគរ​ខ្លះ​ ​និយាយ​អំពី​ជនបទ​ខ្លះ​ ​និយាយ​អំពី​ស្ត្រី​ខ្លះ​ ​និយាយ​អំពី​បុរស​ខ្លះ​ ​និយាយ​អំពី​យោធា​ដែល​ក្លៀវក្លា​ខ្លះ​ ​និយាយ​អំពី​ច្រក​ផ្លូវ​ខ្លះ​ ​និយាយ​អំពី​កំពង់ទឹក​ខ្លះ​ ​និយាយ​អំពី​ញាតិ​ ​(​ដែល​ទៅកាន់បរលោក​ហើយ​)​ខ្លះ​
ថយ | ទំព័រទី ១៦៥ | បន្ទាប់