ផ្គរលាន់​ ​(​ឥតមាន​ភ្លៀង​)​ ​នឹង​បណ្តាល​ឲ្យ​មាន​សុខទុក្ខ​យ៉ាងនេះ​ ​ព្រះចន្ទ​ ​ព្រះអាទិត្យ​ ​និង​ផ្កាយ​ ​រះ​ឡើង​ ​ឬ​លិចទៅ​វិញ​ ​សៅហ្មង​ ​ឬ​ផូរផង់​ ​នឹង​បណ្តាល​ឲ្យ​មាន​សុខទុក្ខ​យ៉ាងនេះ​។​ ​ភិក្ខុ​ជា​អ្នក​វៀរចាក​មិច្ឆាជីវៈ​ ​ព្រោះ​តិរច្ឆាន​វិជ្ជា​ ​មាន​សភាព​ដូច្នេះ​ឯង​។​ ​នេះ​ជា​សីល​របស់​ភិក្ខុ​នោះ​ដែរ​។​
 [​១១៨​]​ ​មួយវិញទៀត​ ​ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគ​នូវ​ភោជន​ទាំងឡាយ​ ​ដែល​ទាយក​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ចិញ្ចឹមជីវិត​ដោយ​មិច្ឆាជីវៈ​ ​ព្រោះ​តិរច្ឆាន​វិជ្ជា​ ​មាន​សភាព​ដូច្នេះ​។​ ​តិរច្ឆាន​វិជ្ជា​នោះ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ការ​ទាយ​ថា​ ​(​ក្នុង​ឆ្នាំនេះ​)​ ​នឹង​មាន​ភ្លៀង​ធ្លាក់​ស្រួល​ ​នឹង​មាន​ភ្លៀង​ធ្លាក់​មិន​ស្រួល​ ​នឹង​មាន​បាយ​សម្បូណ៌​ ​នឹង​មាន​បាយ​ក្រ​ ​នឹង​មាន​សេចក្តី​ក្សេមក្សាន្ត​ ​នឹង​មាន​ភ័យ​ ​នឹង​មាន​រោគ​ ​នឹង​មិន​មាន​រោគ​ ​ការរាប់​ដោយដៃទទេ​ ​ការរាប់​ដោយ​វិធី​នព្វន្ត​ ​រាប់​បូក​(​១​)​ ​កាព្យឃ្លោង​ ​គម្ពីរ​លោកាយតៈ​។​ ​ភិក្ខុ​ជា​អ្នក​វៀរចាក​មិច្ឆាជីវៈ​ ​ព្រោះ​តិរច្ឆាន​វិជ្ជា​ ​មាន​សភាព​ដូច្នេះ​ឯង​។​ ​នេះ​ជា​សីល​របស់​ភិក្ខុ​នោះ​ដែរ​។​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ការរាប់​នេះ​ ​បើ​ស្ទាត់​ដល់​បុគ្គល​ណា​ ​បុគ្គល​នោះ​ ​កាលបើ​ឃើញ​ដើមឈើ​ ​ក៏អាច​នឹង​ដឹង​ថា​ ​ឈើ​នេះ​ ​មាន​ស្លឹក​ប៉ុ​ណ្ណេះ​ៗ​បាន​។​
ថយ | ទំព័រទី ១៧៣ | បន្ទាប់