[​១១៩​]​ ​មួយវិញទៀត​ ​ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគ​នូវ​ភោជន​ទាំងឡាយ​ ​ដែល​ទាយក​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ចិញ្ចឹមជីវិត​ដោយ​មិច្ឆាជីវៈ​ ​ព្រោះ​តិរច្ឆាន​វិជ្ជា​ ​មាន​សភាព​ដូច្នេះ​។​ ​តិរច្ឆាន​វិជ្ជា​នោះ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​វិធី​រៀប​អាវាហមង្គល​ខ្លះ​ ​វិធី​រៀប​វិវាហមង្គល​ខ្លះ​ ​វិធី​ធ្វើឲ្យ​ព្រមព្រៀង​គ្នា​ ​(​ស្នេហ៍​)​ខ្លះ​ ​វិធី​ធ្វើឲ្យ​ព្រាត់ប្រាស​គ្នា​ ​(​បង់ចំណែង​)​ខ្លះ​ ​វិធី​ប្រមូល​ទ្រព្យ​ខ្លះ​ ​វិធី​ប្រកប​ជំនួញ​ខ្លះ​ ​វិធី​ធ្វើឲ្យ​ចូលចិត្ត​ស្រឡាញ់​គ្នា​ ​ឬ​ធ្វើឲ្យ​មាន​សិរី​ខ្លះ​ ​វិធី​ធ្វើឲ្យ​ស្អប់គ្នា​ខ្លះ​ ​វិធី​ធ្វើ​គភ៌​ដែល​បំរុង​នឹង​វិនាស​ ​មិន​ឲ្យ​វិនាស​ខ្លះ​ ​វិធី​ចង​អណ្តាត​ឲ្យ​រឹង​ដោយ​មន្ត​ខ្លះ​ ​វិធី​ចង​ចង្កា​ឲ្យ​រឹង​ខ្លះ​ ​វិធី​សូត្រ​របៀន​ ​ដើម្បី​ផ្លាស់​ប្តូរ​ដៃ​ខ្លះ​ ​វិធី​សូត្រ​របៀន​ដើម្បី​មិន​ឲ្យ​ឮ​សំឡេង​ដោយ​ត្រចៀក​ខ្លះ​ ​ប្រស្នា​កញ្ចក់​ ​គឺ​មន្ត​ខាប​យក​ទេវតា​ឲ្យ​មក​នៅនឹង​កញ្ចក់​ ​ហើយ​សួរ​ប្រស្នា​ខ្លះ​ ​ប្រស្នា​កុមារី​ ​គឺ​មន្ត​បញ្ចូល​ទេវតា​ក្នុង​សរីរៈ​នៃ​កុមារី​ ​ហើយ​សួរ​ប្រស្នា​ខ្លះ​ ​ប្រស្នា​ទេវតា​ ​គឺ​មន្ត​បញ្ចូល​ទេវតា​ ​ក្នុង​សរីរៈ​នៃ​ទាសី​ ​ហើយ​សួរ​ប្រស្នា​ខ្លះ​ ​វិធី​បម្រើ​ព្រះអាទិត្យ​ខ្លះ​ ​វិធី​បម្រើ​មហាព្រហ្ម​ខ្លះ​ ​វិធី​បញ្ចេញ​ភ្លើង​អំពី​មាត់​ដោយ​មន្ត​ខ្លះ​ ​វិធី​ហៅ​សិរី​ឲ្យ​មក​ឋិត​ក្នុង​សរីរៈ​ខ្លះ​។​ ​ភិក្ខុ​ជា​អ្នក​វៀរចាក​មិច្ឆាជីវៈ​ ​ព្រោះ​តិរច្ឆាន​វិជ្ជា​ ​មាន​សភាព​ដូច្នេះ​ឯង​។​ ​នេះ​ជា​សីល​របស់​ភិក្ខុ​នោះ​ដែរ​។​
ថយ | ទំព័រទី ១៧៤ | បន្ទាប់