[​១៦៦​]​ ​ម្នាល​អម្ព​ដ្ឋ​ ​ម្យ៉ាងទៀត​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិន​សម្រេច​នូវ​គុណសម្បទា​ ​គឺ​វិជ្ជា​ ​និង​ចរណៈ​ដ៏​ប្រសើរ​នេះឯង​ផង​ ​មិន​សម្រេច​នូវ​ការ​បរិភោគ​ផ្លែឈើ​ដែល​ជ្រុះ​ឯង​ផង​ ​មិន​សម្រេច​នូវ​ការ​បរិភោគ​មើមដំឡូង​ ​និង​ផ្លែឈើ​ផង​ ​មិន​សម្រេច​នូវ​ការ​បំរើ​ភ្លើង​ផង​ ​តែ​ធ្វើ​រោង​មាន​ទ្វារ៤​ ​នៅ​ក្បែរផ្លូវ​ធំ៤​ ​ហើយ​គិតថា​ ​អ្នកណា​មក​អំពី​ទិស​ទាំង៤នេះ​ ​ទោះ​សមណៈ​ក្តី​ ​ព្រាហ្មណ៍​ក្តី​ ​អាត្មាអញ​ ​នឹង​បូជា​នូវ​សមណព្រាហ្មណ៍​នោះ​ ​តាម​អំណាច​ ​តាម​កម្លាំង​។​ ​សមណព្រាហ្មណ៍​នោះ​ ​ឈ្មោះថា​ ​គ្រាន់តែ​ជា​អ្នកបំរើ​ ​របស់​បុគ្គល​អ្នក​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ដោយពិត​។​ ​ម្នាល​អម្ព​ដ្ឋ​ ​នេះ​ជា​ប្រធាន​នៃ​សេចក្តី​សាបសូន្យ​ទី៤​ ​នៃ​គុណសម្បទា​ ​គឺ​វិជ្ជា​ ​និង​ចរណៈ​ដ៏​ប្រសើរ​នេះឯង​។​ ​ម្នាល​អម្ព​ដ្ឋ​ ​ប្រធាន​នៃ​សេចក្តី​សាបសូន្យ​ ​នៃ​គុណសម្បទា​ ​គឺ​វិជ្ជា​ ​និង​ចរណៈ​ ​ដ៏​ប្រសើរ​ ​មាន៤យ៉ាងនេះ​ឯង​។​
 [​១៦៧​]​ ​ម្នាល​អម្ព​ដ្ឋ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ ​ខ្លួន​អ្នក​ព្រមទាំង​អាចារ្យ​ ​យល់​ច្បាស់​ក្នុង​គុណសម្បទា​ ​គឺ​វិជ្ជា​ ​និង​ចរណៈ​ដ៏​ប្រសើរ​នេះ​ខ្លះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ហេតុនេះ​មិន​មាន​ទេ​ ​បពិត្រ​ព្រះ​
ថយ | ទំព័រទី ២៤៥ | បន្ទាប់