និង​ភិក្ខុសង្ឃ​ទៅ​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​ពាក្យ​ស្ងើច​នេះ​ ​របស់​ភិក្ខុ​ទាំងឡាយ​នោះ​ ​ហើយ​ទ្រង់​យាង​ចូល​ទៅ​ក្នុង​រោង​សម្រាប់​សម្រាកកាយ​ ​លុះ​យាង​ទៅដល់​ហើយ​ ​ទ្រង់​គង់​លើ​អាសនៈ​ ​ដែលគេ​តែងតាំង​ថ្វាយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​គង់​ហើយ​ ​ក៏​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​មក​អង្គុយ​ប្រជុំ​គ្នា​ក្នុង​ទីនេះ​ ​និយាយ​ពី​រឿងរ៉ាវ​ដូចម្តេច​ ​ចុះ​ពាក្យជា​ចន្លោះ​(​១​)​ ​ដូចម្តេច​ ​ដែល​អ្នក​ទាំងឡាយ​ ​និយាយ​មិនទាន់​ចប់​។​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​សួរ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏បាន​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ក្រោក​ឡើង​ក្នុង​បច្ចូសសម័យ​នៃ​រាត្រី​ ​ហើយ​អង្គុយ​ប្រជុំ​គ្នា​ ​ក្នុង​រោង​សម្រាប់​សម្រាកកាយ​នេះ​ ​បាន​ផ្តើម​ពាក្យ​ស្ងើច​នេះ​ឡើង​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អស្ចារ្យ​ណាស់​តើ​ហ្ន៎​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ហេតុនេះ​ ​មិនធ្លាប់​កើត​ ​ក៏​បែរជា​កើតឡើង​បាន​ ​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ជ្រាប​ឃើញច្បាស់​ ​ទ្រង់​ជ្រាប​ច្បាស់លាស់​ ​នូវ​ភាវៈ​នៃ​សត្វ​ទាំងឡាយ​ ​ដែល​មាន​អ​ធ្យាស្រ័យ​ផ្សេង​ៗ​គ្នា​ ​ដោយពិត​ប្រាកដ​ ​ព្រោះថា​ ​សុ​ប្បិ​យ​បរិ​ព្វា​ជ​ក​នេះ​ ​ពោល​តិះដៀល​ព្រះពុទ្ធ​ ​ពោល​តិះដៀល​ព្រះធម៌​ ​ពោល​តិះដៀល​ព្រះសង្ឃ​ ​ដោយ​អនេកបរិយាយ​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ពាក្យជា​ចន្លោះ​អំពី​គុណធម៌​ ​មានកម្ម​ដ្ឋាន​មនសិការ​ ​និង​បាលី​ ​និង​អដ្ឋកថា​ជាដើម​។​
ថយ | ទំព័រទី ៤ | បន្ទាប់