សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែន ក៏ទេ(១) ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែនក៏ទេ ក៏មិនមែនដែរ(២) ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី១ ដែលសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិ អាស្រ័យ ប្រារព្ធ កាលបើមានអ្នកណាមួយសាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ។
[៤០] ក្នុងហេតុទី២ទៀតថា ពួកសមណព្រាហ្មណ៍ដ៏ចំរើន ជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិ កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ មិនដឹងតាមពិតថា នេះជាកុសល មិនដឹងតាមពិតថា នេះជាអកុសលទេ។ បុគ្គលនោះ តែងមានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ មិនដឹងតាមពិតថា នេះជាកុសល

(១) ត្រង់ពាក្យថា សូន្យក៏មិនមែន ជាពាក្យឃាត់ឧច្ឆេទវាទ គឺពាក្យថា សត្វស្លាប់ទៅសូន្យ មិនកើតទៀត។ (២) ត្រង់ពាក្យថា មិនសូន្យក៏មិនមែន ជាពាក្យឃាត់តក្កីវាទ គឺពាក្យថា សត្វស្លាប់ទៅ មិនមែនជាមាន មិនមែនជាគ្មាន។