ជាធំ​ក្នុង​ដែន​មគធៈ​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​ហើយក៏​ឲ្យ​រៀបចំ​ដំរី​ញី​ទាំងឡាយ​ចំនួន៥០០ផង​ ​ឲ្យ​រៀបចំ​ដំរី​ឈ្មោល​ជា​ព្រះ​ទីនាំង​របស់​ព្រះរាជា​ផង​ ​រួចហើយ​ក៏​ចូល​ទៅ​ក្រាបបង្គំទូល​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហី​បុត្ត​ ​ជាធំ​ក្នុង​ដែន​មគធៈ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​យាន​ដំរី​ទាំងឡាយ​ ​ខ្ញុំ​ព្រះអង្គ​បាន​ឲ្យ​រៀបចំ​ ​សម្រាប់​ព្រះអង្គ​ជាស្រេច​ហើយ​ ​ឥឡូវនេះ​ ​សូម​ព្រះអង្គ​កំណត់កាល​ដ៏​គួរ​នឹង​ព្រះរាជ​ដំណើរ​ចុះ​។​ ​លំដាប់នោះ​ ​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហី​បុត្ត​ ​ជាធំ​ក្នុង​ដែន​មគធៈ​ ​ឲ្យ​ពួក​ស្ត្រី​ឡើងជិះ​ដំរី​ញី១ម្នាក់​ ​គ្រប់​ទាំង៥០០​ ​ហើយ​ទ្រង់​ឡើង​គង់​លើ​ដំរី​ឈ្មោល​ ​ជា​ព្រះ​ទីនាំង​ ​មាន​ពួក​រាជបុរស​កាន់​គប់ភ្លើង​ ​ហែ​ចេញ​អំពី​ក្រុង​រាជគ្រឹះ​ ​ដោយ​រាជានុភាព​ដ៏​ប្រសើរ​ ​ស្តេច​សំដៅ​ទៅត្រង់​ទីវត្ត​អម្ពវ័ន​ ​របស់​ជីវក​កោ​មារ​ភ​ត្យ​។​ ​ក្នុង​កាលដែល​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហី​បុត្ត​ ​ជាធំ​ក្នុង​ដែន​មគធៈ​ ​ទ្រង់​ស្តេច​ទៅដល់​ទី​ជិត​នៃ​វត្ត​អម្ពវ័ន​ ​ក៏​មាន​សេចក្តី​ខ្លាច​ ​មាន​សេចក្តី​តក់ស្លុត​ ​មាន​សេចក្តី​ព្រឺរោម​កើតឡើង​។​ ​លុះ​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហី​បុត្ត​ ​ជាធំ​ក្នុង​ដែន​មគធៈ​ ​កើតមាន​សេចក្តី​ខ្លាច​ ​សេចក្តី​តក់ស្លុត​ ​ព្រឺរោម​កើតឡើង​ហើយ​ ​ទើប​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ជីវក​កោ​មារ​ភ​ត្យ​ដូច្នេះ​ថា​ ​នែ​ជីវកៈ​ជា​សំឡាញ់​ ​អ្នក​មិន​បញ្ឆោត​ខ្ញុំ​ទេ​ឬ​ ​នែ​ជីវកៈ​ជា​សំឡាញ់​ ​អ្នក​មិន​ល្បួង​ខ្ញុំ​ទេ​ឬ​ ​នែ​ជីវកៈ​ ​ជា​សំឡាញ់​ ​អ្នក​មិន​នាំ​ខ្ញុំ​ ​(​យក​មក​)​ ​ឲ្យ​ដល់​ពួក​សត្រូវ​ទេ​ឬ​ ​ព្រោះថា​ ​ភិក្ខុ​
ថយ | ទំព័រទី ១២០ | បន្ទាប់