[​១១​]​ ​ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគភោជន​ដែលគេ​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​តែង​ប្រក​បរឿយៗ​នូវ​ការ​ស្តាប់​ ​និង​ការ​មើល​នូវ​ល្បែង​ ​ដែល​ជាស​ត្រូវ​ដល់​កុសលធម៌​ ​មាន​សភាព​យ៉ាងនេះ​។​ ​ឯ​ល្បែង​ដែល​ជាស​ត្រូវ​ ​ដល់​កុសលធម៌​នោះ​ ​តើ​ដូចម្តេច​។​ ​គឺ​ល្បែង​រាំ​ខ្លះ​ ​ច្រៀង​ខ្លះ​ ​ប្រគំ​ខ្លះ​ ​មហោស្រព​ខ្លះ​ ​ចម្បាំង​ស្តេច​ភារត​ ​និង​ព្រះរាម​ជាដើម​ខ្លះ​ ​គង​ខ្លះ​ ​រគាំង​ខ្លះ​ ​ស្គរ​មាន​ជ្រុង៤ខ្លះ​ ​រូបគំនូរ​ខ្លះ​ ​ល្បែង​ដុំដែក​ខ្លះ​ ​ល្បែង​រ៉ាវ​ខ្លះ​ ​ល្បែង​លាង​ឆ្អឹង​ខ្លះ​ ​ដំរី​ជល់គ្នា​ខ្លះ​ ​សេះ​ប្រខាំ​គ្នា​ខ្លះ​ ​ក្របី​ជល់គ្នា​ខ្លះ​ ​គោ​ជល់គ្នា​ខ្លះ​ ​ពពែ​ជល់គ្នា​ខ្លះ​ ​កែះ​ជល់គ្នា​ខ្លះ​ ​មាន់ជល់​គ្នា​ខ្លះ​ ​ចាប​ជល់គ្នា​ខ្លះ​ ​ល្បែង​គុណ​ដំបង​ខ្លះ​ ​ប្រដាល់​ខ្លះ​ ​ចំបាប់​ខ្លះ​ ​ទីសម្រាប់​ច្បាំង​គ្នា​ខ្លះ​ ​ទីសម្រាប់​រៀប​ពល​ខ្លះ​ ​លំនៅ​កងទ័ព​ខ្លះ​ ​ទី​មើល​សេនា​ប្រកបដោយ​អង្គ៤ខ្លះ​(​១​)​។​ ​ឯ​ព្រះសមណគោតម​ ​ទ្រង់​វៀរ​ស្រឡះ​ចាក​កិរិយា​ស្តាប់​ ​និង​ការ​មើល​ល្បែង​ ​ដែល​ជាស​ត្រូវ​ដល់​កុសលធម៌​ ​មាន​សភាព​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​កាល​ពោល​សរសើរគុណ​របស់​តថាគត​ ​តែង​ពោល​ដូច្នេះ​ក៏​មាន​។​
​(​១​)​ ​សេនា​ដំរី១​ ​សេនា​សេះ១​ ​សេនា​រទេះ១​ ​សេ​នា​ថ្មើ​ជើង១​។​
ថយ | ទំព័រទី ១៤ | បន្ទាប់