ឯ​សេចក្តី​យល់ឃើញ​របស់​អាត្មា​ថា​ ​យ៉ាងនេះ​ក៏​មិនមែន​(​១​)​ ​សេចក្តី​យល់ឃើញ​របស់​អាត្មា​ថា​ ​យ៉ាងនោះ​ក៏​មិនមែន​(​២​)​ ​សេចក្តី​យល់ឃើញ​របស់​អាត្មា​ថា​ ​យ៉ាង​ដទៃ​ក៏​មិនមែន​(​៣​)​ ​សេចក្តី​យល់ឃើញ​របស់​អាត្មា​ថា​ ​មិនមែន​ក៏ទេ​(​៤​)​ ​សេចក្តី​យល់ឃើញ​របស់​អាត្មា​ថា​ ​មិនមែនទេ​ ​ក៏​មិនមែន​ដែរ​(​៥​)​ ​(​សេចក្តី​យល់ឃើញ​របស់​អាត្មា​ថា​)​ ​លោកខាងមុខ​មិន​មាន​ ​លោកខាងមុខ​ ​មាន​ខ្លះ​ ​មិន​មាន​ខ្លះ​ ​លោកខាងមុខ​ ​មាន​ក៏​មិនមែន​ ​មិន​មាន​ក៏​មិនមែន​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​មាន​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​មិន​មាន​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​មាន​ខ្លះ​ ​មិន​មាន​ខ្លះ​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​ ​មាន​ក៏​មិនមែន​ ​មិន​មាន​ក៏​មិនមែន​ ​បើ​មហារាជ​សួរ​អាត្មា​ថា​ ​ផលវិបាក​នៃ​កម្ម​ ​ដែល​បុគ្គល​ធ្វើល្អ​ ​និង​ធ្វើ​អាក្រក់​មាន​ដែរ​ឬ​ ​បើ​សេចក្តី​យល់ឃើញ​របស់​អាត្មា​ថា​ ​ផលវិបាក​នៃ​កម្ម​ ​ដែល​បុគ្គល​ធ្វើល្អ​ ​និង​ធ្វើ​អាក្រក់​ ​មាន​ ​អាត្មា​គប្បី​ដោះស្រាយ​នូវ​ហេតុ​នោះ​ ​ដល់​ព្រះអង្គ​ថា​ ​ផលវិបាក​នៃ​កម្ម​ ​ដែល​បុគ្គល​ធ្វើល្អ​ ​និង​ធ្វើ​អាក្រក់​មាន​ ​ផលវិបាក​នៃ​កម្ម​ ​ដែល​បុគ្គល​ធ្វើល្អ​ ​និង​ធ្វើ​អាក្រក់​មិន​មាន​ ​ផលវិបាក​នៃ​កម្ម​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ពាក្យ​ថា​យ៉ាងនេះ​ក៏​មិនមែន​ ​ជា​ពាក្យ​ឃាត់​អាការ​សួ​រណា​ៗ​ ​ដែល​មិន​មាន​ទី​កំណត់​។​ ​(​២​)​ ​ពាក្យ​ថា​ ​យ៉ាងនោះ​ក៏​មិនមែន​ ​ជា​ពាក្យ​ឃាត់​សស្ស​ត​វាទ​ ​គឺ​ពាក្យ​ថា​ ​លោក​ទៀង​។​ ​(​៣​)​ ​ពាក្យ​ថា​ ​យ៉ាង​ដទៃ​ក៏​មិនមែន​ ​ជា​ពាក្យ​ឃាត់​ឯក​ច្ច​សស្ស​ត​ឯក​ច្ច​អ​សស្ស​ត​វាទ​ ​គឺ​ពាក្យ​ថា​ ​លោក​ទៀង​ខ្លះ​ ​មិន​ទៀង​ខ្លះ​។​ ​(​៤​)​ ​ពាក្យ​ថា​ ​មិនមែន​ក៏ទេ​ ​ជា​ពាក្យ​ឃាត់​ឧច្ឆេទវាទ​ ​គឺ​ពាក្យ​ថា​ ​សត្វ​ស្លាប់​ទៅ​សូន្យ​ ​មិនកើត​ទៀត​។​ ​(​៥​)​ ​ពាក្យ​ថា​ ​មិនមែនទេ​ ​ក៏​មិនមែន​ដែរ​ ​ជា​ពាក្យ​ឃាត់​ត​ក្កី​វាទ​ ​គឺ​ពាក្យ​ថា​ ​សត្វ​ស្លាប់​ទៅ​មិនមែន​ជា​មាន​ ​មិនមែន​ជា​គ្មាន​។​
ថយ | ទំព័រទី ១៤៤ | បន្ទាប់