[​១៣​]​ ​ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគភោជន​ដែលគេ​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​តែង​ប្រក​បរឿយៗ​នូវ​ឧច្ចាសយន​មហា​សយនៈ​ ​(​ទីដេក​ទី​អង្គុយ​ដ៏​ខ្ពស់​ ​និង​ទីដេក​ទី​អង្គុយ​ដ៏​ប្រសើរ​)​ ​មាន​សភាព​យ៉ាងនេះ​។​ ​ឧច្ចាសយន​មហា​សយនៈ​នោះ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​អាសនៈ​ដែល​ខ្ពស់​ហួសប្រមាណ​ខ្លះ​ ​គ្រែ​ដែល​មាន​ជើង​វិចិត្រ​ដោយ​រូប​សត្វ​សាហាវ​ខ្លះ​ ​ព្រំ​ដែល​មាន​រោម​វែង​ជាង​បួន​ធ្នាប់​ខ្លះ​ ​កម្រាល​ដែលគេ​ធ្វើ​ដោយ​រោម​វិចិត្រ​ ​ដោយ​រូប​សត្វ​សាហាវ​ខ្លះ​ ​កម្រាល​មាន​ពណ៌ស​ ​ដែលគេ​ធ្វើ​ដោយ​រោមសត្វ​ខ្លះ​ ​កម្រាល​ដែល​ធ្វើ​ដោយ​រោមសត្វ​មាន​ផ្កា​ដេរដាស​ខ្លះ​ ​កម្រាល​ដែល​ញាត់​ដោយ​សំឡី​ជាប្រក្រតី​ខ្លះ​ ​កម្រាល​ដែល​ធ្វើ​ដោយ​រោមសត្វ​ ​វិចិត្រ​ដោយ​រូប​សត្វ​សាហាវ​ ​(​មាន​សីហៈ​ ​និង​ខ្លាធំ​ជាដើម​)​ខ្លះ​ ​កម្រាល​ដែល​ធ្វើ​ដោយ​រោមសត្វ​ ​មាន​រោមច្រាង​ឡើង​តែ​ម្ខាង​ខ្លះ​ ​កម្រាល​ដែល​ធ្វើ​ដោយ​រោមសត្វ​ ​មាន​រោមច្រាង​ឡើង​ទាំងសងខាង​ខ្លះ​ ​កម្រាល​ដែល​ធ្វើ​ដោយ​ឌិន​ខ្សែសយ​មាស​ ​និង​សូត្រ​ចាក់ស្រែះ​ដោយ​រតនវត្ថុ​ ​មាន​មាស​ជាដើម​ខ្លះ​ ​កម្រាល​ដែល​ធ្វើ​ដោយ​សរសៃសូត្រ​ ​ចាក់ស្រែះ​ដោយ​រតនៈ​ខ្លះ​ ​កម្រាល​ដែល​ធ្វើ​ដោយ​រោមសត្វ​ ​ល្មម​ចុះ​ពួក​ស្រី​របាំ១៦នាក់​ ​ឈរ​រាំ​បាន​ខ្លះ​ ​កម្រាល​សម្រាប់​ក្រាល​លើ​ខ្នង​ដំរី​ខ្លះ​ ​កម្រាល​សម្រាប់​ក្រាល​លើ​ខ្នង​សេះ​ខ្លះ​ ​
ថយ | ទំព័រទី ១៦ | បន្ទាប់