[​១២១​]​ ​បពិត្រមហារាជ​ ​ភ័យ​ណា​ ​ដែល​គប្បី​កើតឡើង​ព្រោះ​សេចក្តី​សង្រួម​ក្នុង​សីល​ ​ភិក្ខុ​នោះ​ឯង​បរិបូណ៌​ដោយ​សីល​យ៉ាងនេះ​ហើយ​ ​រមែង​មិនបាន​ឃើញ​នូវ​ភ័យ​នោះ​ ​អំពី​ទីណា​មួយ​ឡើយ​។​ ​បពិត្រមហារាជ​ ​ប្រៀប​ដូចជា​ភ័យ​ណា​ ​ដែល​គប្បី​កើតអំពី​សត្រូវ​ ​ក្សត្រិយ៍​ដែល​បាន​មុទ្ធាភិសេក​(​១​)​ ​ហើយ​ ​កំចាត់​បង់​នូវ​ពួក​សត្រូវ​អស់ហើយ​ ​រមែង​មិនបាន​ឃើញ​ភ័យ​នោះ​ ​អំពី​ទីណា​មួយ​ឡើយ​ ​ដូចម្តេច​មិញ​ ​បពិត្រមហារាជ​ ​ភ័យ​ណា​ ​ដែល​គប្បី​កើតឡើង​ព្រោះ​សេចក្តី​សង្រួម​ក្នុង​សីល​ ​ភិក្ខុ​អ្នក​បរិបូណ៌​ដោយ​សីល​យ៉ាងនេះ​ហើយ​ ​រមែង​មិនបាន​ឃើញ​នូវ​ភ័យ​នោះ​ ​អំពី​ទីណា​មួយ​ឡើយ​ ​ដូច្នោះឯង​។​ ​ភិក្ខុ​នោះ​ ​បើ​បាន​ប្រកបដោយ​សីលក្ខន្ធ​ ​ជា​របស់​ព្រះ​អរិយៈ​នេះ​ហើយ​ ​រមែង​ទទួល​នូវ​សេចក្តី​សុខ​ ​ដែល​មិន​មានទោស​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​។​ ​បពិត្រមហារាជ​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​សីល​ ​យ៉ាងនេះ​ឯង​។​

​ចប់​ ​មហា​សីល​។​


​(​១​)​ ​ព្រះរាជា​ដែលគេ​បាន​អភិសេក​ ​ស្រោចទឹក​លើ​ព្រះ​សិរ្ស​ ​ឲ្យ​សោយរាជ្យ​រួចហើយ​។​
ថយ | ទំព័រទី ១៧៦ | បន្ទាប់