សេចក្តី​សង្រួម​ក្នុង​ឃា​និ​ន្ទ្រិយ​។​ ​បាន​ជញ្ជក់​ជញ្ជាប់​នូវ​រស​ដោយ​អណ្តាត​ហើយ​ ​តែ​មិន​កាន់​យក​នូវ​និមិត្ត​ ​មិន​កាន់​យក​នូវ​អនុព្យញ្ជនៈ​ ​ឯ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ដែល​ជាអកុសល​ធម៌​ដ៏​លាមក​ ​តែងតែ​គ្រប​សង្កត់​នូវ​បុគ្គល​ ​ដែល​មិនបាន​សង្រួម​នូវ​ជិវ្ហិន្ទ្រិយ​នុ៎ះ​ ​ព្រោះ​ហេតុ​មិនបាន​សង្រួម​នូវ​ជិវ្ហិន្ទ្រិយ​ណា​ ​ក៏​ប្រតិបត្តិ​ដើម្បី​សង្រួម​នូវ​ជិវ្ហិន្ទ្រិយ​នោះ​ ​រក្សា​នូវ​ជិវ្ហិន្ទ្រិយ​ ​ដល់​នូវ​សេចក្តី​សង្រួម​ក្នុង​ជិវ្ហិន្ទ្រិយ​។​ ​បាន​ពាល់ត្រូវ​នូវ​សម្ផ័​ស្ស​ ​ដោយ​កាយ​ហើយ​ ​តែ​មិន​កាន់​យក​នូវ​និមិត្ត​ ​មិន​កាន់​យក​នូវ​អនុព្យញ្ជនៈ​ ​ឯ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ដែល​ជាអកុសល​ធម៌​ដ៏​លាមក​ ​តែងតែ​គ្រប​សង្កត់​នូវ​បុគ្គល​ ​ដែល​មិនបាន​សង្រួម​នូវ​កាយិន្ទ្រិយ​នុ៎ះ​ ​ព្រោះ​ហេតុ​មិនបាន​សង្រួម​នូវ​កាយិន្ទ្រិយ​ណា​ ​ក៏​ប្រតិបត្តិ​ដើម្បី​សង្រួម​នូវ​កាយិន្ទ្រិយ​នោះ​ ​រក្សា​នូវ​កាយិន្ទ្រិយ​ ​ដល់​នូវ​សេចក្តី​សង្រួម​ក្នុង​កាយិន្ទ្រិយ​។​ ​បានដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ដោយចិត្ត​ហើយ​ ​តែ​មិន​កាន់​យក​នូវ​និមិត្ត​ ​មិន​កាន់​យក​នូវ​អនុព្យញ្ជនៈ​ ​ឯ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ដែល​ជាអកុសល​ធម៌​ដ៏​លាមក​ ​តែងតែ​គ្រប​សង្កត់​នូវ​បុគ្គល​ ​ដែល​មិនបាន​សង្រួម​នូវ​មនិន្ទ្រិយ​នុ៎ះ​ ​ព្រោះ​ហេតុ​មិនបាន​សង្រួម​នូវ​មនិន្ទ្រិយ​ណា​ ​ក៏​ប្រតិបត្តិ​ដើម្បី​សង្រួម​នូវ​មនិន្ទ្រិយ​នោះ​ ​រក្សា​នូវ​មនិន្ទ្រិយ​ ​ដល់​នូវ​សេចក្តី​សង្រួម​ក្នុង​មនិន្ទ្រិយ​។​ ​ភិក្ខុ​នោះ​ ​
ថយ | ទំព័រទី ១៧៨ | បន្ទាប់