ចេញទៅ​ក្នុង​ទិស​ណាៗ​ ​តែង​កាន់​យក​ ​(​នូវ​បរិក្ខារ​)​ ​ប៉ុណ្ណោះ​ ​ហើយ​ចៀសចេញ​ទៅ​ ​(​ក្នុង​ទិ​សនោះៗ​)​។​ ​បពិត្រមហារាជ​ ​ប្រៀប​ដូច​សត្វ​សកុណជាតិ​ ​មាន​ស្លាប​ ​ទោះ​ហើរ​ទៅ​ក្នុង​ទិស​ណាៗ​ ​រមែង​មាន​ស្លាប​របស់​ខ្លួន​ជា​ភារៈ​ប៉ុណ្ណោះ​ ​ហើរ​ទៅ​ ​ដូចម្តេច​មិញ​ ​បពិត្រមហារាជ​ ​ភិក្ខុ​ជា​អ្នក​សន្តោស​ដោយ​ចីវរ​ ​ដែល​ជា​គ្រឿង​រក្សា​នូវ​កាយ​ ​ដោយ​ចង្ហាន់​បិណ្ឌបាត​ ​ដែល​ជា​គ្រឿង​រក្សា​នូវ​ផ្ទៃ​ ​ភិក្ខុ​នោះ​ ​ទោះបី​ចៀសចេញ​ទៅ​ក្នុង​ទិស​ណាៗ​ ​តែង​កាន់​យក​ ​(​នូវ​គ្រឿងបរិក្ខារ​)​ ​ប៉ុណ្ណោះ​ ​ហើយ​ចៀសចេញ​ទៅ​ ​(​ក្នុង​ទិ​សនោះៗ​)​ ​ដូច្នោះឯង​។​ ​បពិត្រមហារាជ​ ​ភិក្ខុ​ជា​អ្នក​សន្តោស​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​
 [​១២៥​]​ ​ភិក្ខុ​នោះ​ ​ប្រកបដោយ​សីលក្ខន្ធ​ ​ជា​របស់​ព្រះ​អរិយៈ​នេះ​ផង​ ​ប្រកបដោយ​ឥន្ទ្រិយសំវរៈ​ ​ជា​របស់​ព្រះ​អរិយៈ​នេះ​ផង​ ​ប្រកបដោយ​សតិ​ ​និង​សម្បជញ្ញៈ​ ​ជា​របស់​ព្រះ​អរិយៈ​នេះ​ផង​ ​ប្រកបដោយ​សេចក្តី​សន្តោស​ ​ជា​របស់​ព្រះ​អរិយៈ​នេះ​ផង​ ​ត្រូវការ​ទីសេនាសនៈ​ស្ងាត់​ ​គឺ​ព្រៃ​ ​ម្លប់ឈើ​ ​ភ្នំ​ ​ជ្រោះ​ភ្នំ​ ​គុហា​ភ្នំ​ ​ព្រៃស្មសាន​ ​ព្រៃស្បាត​ ​ទីវាល​ ​ទី​គំនរចំបើង​។​ ​លុះ​ភិក្ខុ​នោះ​ ​ត្រឡប់​មក​អំពី​បិណ្ឌបាត​ ​ក្នុង​វេលា​ខាងក្រោយ​ភត្ត​ ​ក៏​ពត់​ភ្នែន​ ​តម្រង់​កាយ​ឲ្យ​ត្រង់​ ​ប្រុងស្មារតី​ ​ឲ្យ​មានមុខ​ឆ្ពោះ​ ​(​ទៅ​រក​កម្មដ្ឋាន​)​។​ ​ភិក្ខុ​នោះ​ ​រមែង​លះបង់​នូវ​អភិជ្ឈា​ក្នុង​លោក​ ​នៅ​ដោយចិត្ត​គ្មាន​អភិជ្ឈា​ ​ជំរះ​ចិត្ត​ឲ្យ​ស្អាត​ ​ចាក​អភិជ្ឈា​ ​
ថយ | ទំព័រទី ១៨០ | បន្ទាប់