អ្នក​ផ្ងូត​ទឹក​ក្តី​ ​បុគ្គល​អ្នកជំនួយ​ការ​នៃ​ជន​អ្នក​ផ្ងូត​ទឹក​ក្តី​ ​ដែល​ឈ្លាស​ ​រោយ​នូវ​លំអិត​សម្រាប់​ងូត​ទាំងឡាយ​ ​ក្នុង​ភា​ជ​ន៍​សំរិទ្ធ៍​ ​ប្រោះព្រំ​ដោយ​ទឹក​ ​ហើយ​សូន​ជាដុំ​ ​លុះដល់​វេលា​ល្ងាច​ ​ដុំ​លំអិត​សម្រាប់​ ​(​លាប​)​ ​ងូត​ ​(​នោះ​)​ ​ក៏​ស្អិត​ចាប់​ចូលគ្នា​ ​ស្អិតល្មួត​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​ ​មិនបាន​រាត់រាយ​ ​ខ្ចាយ​ចេញ​ឡើយ​ ​យ៉ាងណាមិញ​ ​បពិត្រមហារាជ​ ​ភិក្ខុ​ដែ​លញុំាង​កាយ​នេះ​ ​ឲ្យ​ជ្រួតជ្រាប​ ​ឆ្អែត​ស្កប់ស្កល់​ ​បរិបូណ៌​ ​ផ្សព្វផ្សាយ​ ​ដោយ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​វិវេក​ ​សរីរ​ដ្ឋាន​បន្តិចបន្តួច​នៃ​កាយ​ទាំងអស់​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មិនបាន​ផ្សព្វផ្សាយ​ ​ដោយ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​វិវេក​ ​មិន​មាន​ឡើយ​ ​យ៉ាងនោះ​ឯង​។​ ​បពិត្រមហារាជ​ ​នេះឯង​ ​ជា​ផល​នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ ​ដ៏​រុងរឿង​ដោយ​វិសេស​ផង​ ​ថ្លៃថ្លា​ដោយ​វិសេស​ផង​ ​ជាង​ផល​នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ ​ដូច​បាន​ពោល​មក​ខាងដើម​។​
 [​១២៨​]​ ​បពិត្រមហារាជ​ ​ប្រការ​មួយទៀត​ ​ភិក្ខុ​បាន​ចូល​ដល់​ទុតិយជ្ឈាន​ ​ជា​ធម្មជាត​កើតមាន​ក្នុង​សន្តាន​ចិត្ត​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯង​ ​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​ ​ព្រោះ​រម្ងាប់​នូវ​វិតក្ក​ ​និង​វិចារៈ​ ​ក៏​សម្រេចសម្រាន្ត​នៅ​។​ ​ភិក្ខុ​នោះ​ ​រមែង​ញុំាង​កាយ​នេះ​ ​ឲ្យ​ជ្រួតជ្រាប​
ថយ | ទំព័រទី ១៨៦ | បន្ទាប់