មហារាជ​ ​នេះឯង​ ​ជា​ផល​នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ ​ដ៏​រុងរឿង​ដោយ​វិសេស​ផង​ ​ថ្លៃថ្លា​ដោយ​វិសេស​ផង​ ​ជាង​ផល​នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ ​ដូច​ពោល​មក​ខាងដើម​។​
 [​១២៩​]​ ​បពិត្រមហារាជ​ ​ប្រការ​មួយទៀត​ ​ភិក្ខុ​មានចិត្ត​នឿយណាយ​ ​ចាក​បីតិ​ ​ហើយ​ប្រកបដោយ​ឧបេក្ខា​ ​មានស្មារតី​ដឹងខ្លួន​ ​បាន​ទទួល​នូវ​សុខ​ ​ដោយ​នាមកាយ​ ​ព្រះ​អរិយៈ​ទាំងឡាយ​ ​តែង​សរសើរ​នូវ​បុគ្គល​ ​ដែល​បាន​នូវ​តតិយជ្ឈាន​នោះ​ថា​ ​បុគ្គល​អ្នក​បាន​តតិយជ្ឈាន​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​មានស្មារតី​ ​មានធម៌​ជា​គ្រឿង​នៅជា​សុខ​ ​ដូច្នេះ​ ​ព្រោះ​តតិយជ្ឈាន​ណា​ ​ក៏បាន​ដល់​នូវ​តតិយជ្ឈាន​ ​(​នោះ​)​ ​ហើយ​សម្រេចសម្រាន្ត​នៅ​។​ ​ភិក្ខុ​នោះ​ ​រមែង​ញុំាង​កាយ​នេះ​ ​ឲ្យ​ជ្រួតជ្រាប​ ​ឆ្អែត​ស្កប់ស្កល់​ ​បរិបូណ៌​ ​ផ្សព្វផ្សាយ​ ​ដោយ​សុខៈ​ ​ដែល​មិន​មាន​បីតិ​ ​សរីរ​ដ្ឋាន​បន្តិចបន្តួច​នៃ​កាយ​ទាំងអស់​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មិនបាន​ផ្សព្វផ្សាយ​ ​ដោយ​សុខៈ​ ​ដែល​គ្មាន​បីតិ​ ​មិន​មាន​ឡើយ​។​ ​បពិត្រមហារាជ​ ​ប្រៀប​ដូច​ទី​ដែល​ដុះ​ព្រលិត​ក្តី​ ​ឈូកក្រហម​ក្តី​ ​ឈូកស​ក្តី​ ​មាន​ព្រលិត​ ​ឬ​ឈូកក្រហម​ ​ឬ​ឈូកស​ពួក​ខ្លះ​ ​ដែល​ដុះ​ក្នុងទឹក​ ​ចំរើន​ក្នុងទឹក​ ​មិនទាន់​លូត​ឡើង​ផុត​អំពី​ទឹក​ ​លិច​នៅក្នុង​ទឹក​ ​រស់នៅ​អាស្រ័យ​នឹង​ទឹក​ ​បទុមជាតិ​(​១​)​ ​ទាំងនោះ​ ​រមែង​ជ្រួតជ្រាប​ ​ឆ្អែត​ស្កប់ស្កល់​ ​បរិបូណ៌​ ​ផ្សព្វផ្សាយ​ ​ដោយ​ទឹក​ត្រជាក់​ ​តាំង​អំពី​ឫស​ ​មើម​ ​រហូតដល់​ចុង​ ​
​(​១​)​ ​ពួក​ឈូក​ព្រលិត​ផ្សេង​ៗ​ ​ហៅថា​ ​បទុមជាតិ​ ​ឬ​ឧប្បលជាតិ​ក៏បាន​។​
ថយ | ទំព័រទី ១៨៨ | បន្ទាប់