[​១៤៣​]​ ​សម័យ​នោះ​ឯង​ ​មាណព​ឈ្មោះ​អម្ព​ដ្ឋ​ ​ជា​សិស្សរបស់​ព្រហ្ម​ណ​បោក្ខរ​សា​តិ​ ​ជា​អ្នក​រាយមន្ត​ ​ចេះចាំ​នូវ​មន្ត​ ​ជា​អ្នក​ដល់​នូវ​ត្រើយ​នៃ​ត្រៃវេទ​(​១​)​ ​ព្រមទាំង​គម្ពីរ​និ​ឃ​ណ្ឌុ​(​២​)​ ​គម្ពីរ​កេតុ​ភៈ​(​៣​)​ ​ព្រមទាំង​អក្ខរប្បភេទ​ ​គឺ​សិក្ខា​ ​និង​និរុត្តិ​ ​ដែល​មាន​គម្ពីរ​ឥតិ​ហា​សៈ​(​៤​)​ ​ជា​គំរប់៥​ ​ជា​អ្នករៀន​យក​នូវ​បទ​ ​និង​វេយ្យាករណ៍​ ​ជា​អ្នក​មិន​ឱនថយ​ ​គឺ​ស្ទាត់ជំនាញ​ ​ក្នុង​លោកាយត​សាស្ត្រ​ ​និង​មហា​បុរិស​លក្ខណ​ព្យាករណ​សាស្ត្រ​ ​ជា​អ្នក​ដែល​អាចារ្យ​បាន​អនុញ្ញាត​ហើយ​ ​ទាំង​ខ្លួន​ ​ក៏បាន​ប្តេជ្ញា​ហើយ​ថា​ ​ខ្ញុំ​ចេះ​អ្វី​ ​អ្នក​ក៏​ចេះ​នោះ​ដែរ​ ​អ្នកចេះ​អ្វី​ ​ខ្ញុំ​ក៏​ចេះ​នោះ​ដែរ​ ​ក្នុង​បាវចនៈ​ ​(​ពាក្យជា​ប្រធាន​ ​គឺ​លទ្ធិ​សាសនា​)​ ​ដែល​ប្រកបដោយ​ត្រៃវិជ្ជា​ ​ក្នុង​សំណាក់​អាចារ្យ​របស់​ខ្លួន​។​ ​គ្រានោះ​ ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​ហៅ​អម្ព​ដ្ឋ​មា​ព​ណ​មក​ប្រាប់​ថា​ ​នែ​អម្ព​ដ្ឋ​ ​ព្រះសមណគោតម​ ​ជា​សក្យ​បុត្រ​នេះ​ ​ចេញ​ចាក​សក្យត្រកូល​ ​ទៅ​ទ្រង់​ផ្នួស​ហើយ​ ​ត្រាច់​មកកាន់​ចារិក​ក្នុង​កោសល​ជនបទ​ ​ឥឡូវ​ ​ទ្រង់​ពុទ្ធដំណើរ​ ​ព្រមដោយ​ភិក្ខុសង្ឃ​ច្រើន​ ​ចំនួន៥០០រូប​ ​មកដល់​ស្រុក​ឥច្ឆា​នង្គលៈ​ ​គង់​ក្នុង​ដងព្រៃ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ត្រៃវេទ​នោះ​ ​បាន​ដល់​វេទ៣​ ​គឺ​ឥរុ​ព្វេ​ទ១​ ​យ​ជុ​ព្វេ១​ ​សាមវេទ១​។​ ​(​២​)​ ​ដីកា​ថា​ ​គម្ពីរ​ដែល​សំដែង​អំពី​សព្ទ​ ​និង​វិធីចែក​សព្ទ​ ​តាមលំដាប់​ពាក្យ​ ​(​អក្ខរាភិធាន​សព្ទ​ ​ឬ​សព្ទ​វចនាធិប្បាយ​)​។​ ​(​៣​)​ ​ដីការ​ថា​ ​គម្ពីរ​ដែល​និយាយ​អំពី​កំណត់​កិរិយាសព្ទ​ ​មាន​វិកប្ប​ច្រើនយ៉ាង​ ​ដែល​ចែក​ចេញទៅ​ជា​វណ្ណៈ​ ​បទ​ ​សម្ព័ន្ធ​ ​និង​អត្ថ​នៃ​បទ​ ​ជាដើម​ ​ដែល​ហៅថា​ ​មូល​កិរិយា​កប្ប​សាស្ត្រ​។​ ​(​៤​)​ ​អដ្ឋកថា​ ​ថា​ ​គម្ពីរ​ដែល​និយាយ​ពី​រឿងព្រេង​ ​ប្រកបដោយ​ពាក្យ​ថា​ ​ឥតិ​ហ​អា​សៈ​ឥតិ​ហ​អា​សៈ​។​
ថយ | ទំព័រទី ២១៧ | បន្ទាប់