ចូរ​ពិនិត្យ​នូវ​ព្រះសមណគោតម​មើល​ ​ទោះបី​កិត្តិសព្ទ​ ​សំឡេង​សរសើរ​ព្រះសមណគោតម​ដ៏​ចំរើន​នោះ​ ​ឮខ្ចរខ្ចាយ​ទៅ​ពិត​ដូច្នោះ​មែន​ ​ឬមិន​មែន​ដូច្នោះ​ទេ​ ​ទោះបី​ព្រះសមណគោតម​ដ៏​ចំរើន​នោះ​ ​ប្រាកដ​ដូច្នោះ​ក្តី​ ​មិន​ប្រាកដ​ដូច្នោះ​ក្តី​ ​យើង​នឹង​ដឹង​ ​នូវ​ព្រះសមណគោតម​ដ៏​ចំរើន​នោះ​ ​ដោយពិត​។​ ​ម្នាល​គ្នាយើង​ដ៏​ចំរើន​ ​ទោះបី​កិត្តិសព្ទ​ ​សំឡេង​សរសើរ​ព្រះសមណគោតម​ដ៏​ចំរើន​នោះ​ ​ឮខ្ចរខ្ចាយ​ ​សុសសាយ​ពិត​ដូច្នោះ​ក្តី​ ​មិន​ពិត​ដូច្នោះ​ក្តី​ ​ទោះបី​ព្រះសមណគោតម​ដ៏​ចំរើន​នោះ​ ​ប្រាកដ​ដូច្នោះ​ក្តី​ ​មិន​ប្រាកដ​ដូច្នោះ​ក្តី​ ​យើង​នឹង​ដឹង​ ​នូវ​ព្រះសមណគោតម​ដ៏​ចំរើន​នោះ​ ​ដោយ​ប្រការ​ឯណា​នីមួយ​ ​មិនខាន​ឡើយ​។​ ​ម្នាល​អម្ព​ដ្ឋ​ ​មហាបុរិសលក្ខណៈ​ទាំងឡាយ៣២ប្រការ​ ​មាន​ប្រាកដ​ ​មក​ក្នុង​មន្ត​ទាំងឡាយ​របស់​យើង​ហើយ​ ​កាលបើ​មហាបុរស​ ​ប្រកបដោយ​មហាបុរិសលក្ខណៈ​ណា​ហើយ​ ​គង់មាន​គតិ​ជា​ពីរ​យ៉ាង​ ​មិន​ខុស​អំពី​គតិ​ទាំងពីរ​យ៉ាងនេះ​ទេ​ ​គឺ​បើ​មហាបុរស​នៅ​គ្រប់គ្រង​ផ្ទះ​ ​នឹង​បាន​ជា​ស្តេច​ចក្ក​ពត្តិ​ ​ឋិតនៅ​ក្នុង​ធម៌​ ​ជា​ស្តេច​ប្រកបដោយ​ធម៌​ ​មានជ័យ​ជំនះ​ ​ផ្សាយ​រាជ​អំណាច​រហូតដល់​ផែនដី​ ​ដែល​មាន​សមុទ្រ​ទាំង៤ព័ទ្ធជុំវិញ​ ​ព្រះអង្គ​ដល់​នូវ​ភាវៈ​ជា​អ្នក​មាំមួន​ក្នុង​ជនបទ​ ​ប្រកបដោយ​រតនៈ៧ប្រការ​ ​រតនៈ៧ប្រការ​របស់​ព្រះអង្គ​នោះ​គឺ​ ​ចក្ករ័តន៍១​ ​ដំរី​រ័តន៍១​ ​សេះ​រ័តន៍១​ ​មណិ​រ័តន៍១​ ​
ថយ | ទំព័រទី ២១៩ | បន្ទាប់