៤នេះ​ ​គឺ​ខត្តិយៈ១​ ​ព្រាហ្មណ៍១​ ​វេស្យៈ១​ ​សុទ្ធៈ១​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​តាមពិត​ ​បណ្តា​វណ្ណៈ​ទាំងឡាយ៤នេះ​ ​វណ្ណៈ​ទាំង៣​ ​គឺ​ខត្តិយៈ១​ ​វេស្យៈ១​ ​សុទ្ទៈ១​ ​ត្រូវតែ​បំរើ​ ​ប្រតិបត្តិ​ពួក​ព្រាហ្មណ៍​ ​នែ​ព្រះ​គោតម​ដ៏​ចំរើន​ ​ការ​នេះ​មិនទំនង​ទេ​ ​ការ​នេះ​មិន​សមគួរ​ទេ​ ​ត្រង់​ដែល​សក្យៈ​ទាំងឡាយ​នេះ​ ​ជា​ពូជ​គហបតិ​ ​ពួក​គហបតិ​ឥត​ធ្វើសក្ការៈ​ពួក​ព្រាហ្មណ៍​ ​ឥត​ធ្វើ​សេចក្តី​គោរព​ពួក​ព្រាហ្មណ៍​ ​ឥត​រាប់អាន​ពួក​ព្រាហ្មណ៍​ ​ឥត​បូជា​ពួក​ព្រាហ្មណ៍​ ​ឥត​កោតក្រែង​ពួក​ព្រាហ្មណ៍​។​ ​អម្ព​ដ្ឋ​មាណព​ ​បាន​និយាយ​បន្តុះ​បង្អាប់​ពួក​សក្យៈ​ ​ថា​ជា​ពូជ​គហបតិ​ ​នេះ​ជា​ពាក្យ​គំរប់៣​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​១៤៨​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អម្ព​ដ្ឋ​មាណព​នេះ​ខ្លាំង​ណាស់​តើ​ ​ហ៊ាន​ញាំញី​ពួក​សក្យៈ​ដោយ​វាទៈ​ថា​ ​ជា​ពូជ​គហបតិ​ ​បើ​ដូច្នោះ​ ​ត្រូវ​តថាគត​សួររក​គោត្រ​មើល​។​ ​ទើប​ព្រះមានព្រះភាគ​ ​ត្រាស់​ពាក្យ​នេះ​ ​នឹង​អម្ព​ដ្ឋ​មាណព​ថា​ ​ម្នាល​អម្ព​ដ្ឋ​ ​អ្នកជា​គោត្រ​អ្វី​។​ ​អម្ព​ដ្ឋ​មាណព​ឆ្លើយតប​ថា​ ​នែ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ជា​ក​ណ្ហា​យន​គោត្រ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អម្ព​ដ្ឋ​ ​អ្នក​កាលបើ​នឹក​ទៅ​រក​នាម​ ​និង​គោត្រ​របស់​មាតាបិតា​ ​អំពី​បុរាណ​ ​(​នឹង​ដឹង​ថា​)​ ​មានព្រះអង្គ​ម្ចាស់​ ​
ថយ | ទំព័រទី ២២៦ | បន្ទាប់