ដងព្រៃ​នោះ​ ​ព្រះរាជ​កុមារ​ទាំងនោះ​ ​សម្រេចការ​នៅ​រួម​ជាមួយនឹង​ពួក​ភគិនី​របស់​ខ្លួន​ ​ដោយ​ការ​ខ្លាចក្រែង​ក្លាយ​ខូច​ជាតិ​។​ ​ម្នាល​អម្ព​ដ្ឋ​ ​គ្រានោះ​ ​ព្រះ​បាទ​ឧក្កា​ក​រាជ​ ​ក៏​បន្លឺ​នូវ​ព្រះ​ឧទានវាចា​ថា​ ​អើហ្ន៎​ ​កុមារ​ទាំងឡាយ​ ​ពេញជា​អង់អាច​ ​អើហ្ន៎​ ​កុមារ​ទាំងឡាយ​ពេញជា​មោះមុត​មែន​។​ ​ម្នាល​អម្ព​ដ្ឋ​ ​ចាប់​ដើម​អំពី​កាលនោះ​មក​ ​ពួក​សក្យវង្ស​ក៏​កើត​ប្រាកដ​ឡើង​។​ ​ព្រះ​បាទ​ឧក្កា​ក​រាជ​នោះ​ហើយ​ ​ជា​បុព្វបុរស​របស់​ពួក​សក្យៈ​។​ ​ម្នាល​អម្ព​ដ្ឋ​ ​ព្រះ​បាទ​ឧក្កា​ក​រាជ​ ​មាន​ទាសី​ម្នាក់​ឈ្មោះ​នាង​ទិសា​ ​នាង​នោះ​បាន​បង្កើតកូន​ប្រុស​ម្នាក់​ឈ្មោះ​ក​ណ្ហៈ​។​ ​លុះ​ក​ណ្ហ​កុមារ​ប្រសូត​មក​ ​ក៏​ស្រែកយំ​ថា​ ​ម៉ែ​ចូរ​លាង​ខ្ញុំ​ ​ម៉ែ​ ​ចូរ​ផ្ងូត​ទឹក​ខ្ញុំ​ ​ម៉ែ​ ​ចូរ​នាំ​ខ្ញុំ​អំពី​ទីស្មោកគ្រោក​នេះ​ចេញ​ ​ខ្លួនខ្ញុំ​មុខ​ជា​នឹង​មានប្រយោជន៍​ដល់​ម៉ែ​។​ ​ម្នាល​អម្ព​ដ្ឋ​ ​ក្នុង​កាល​ឥឡូវនេះ​ ​មនុស្ស​ទាំងឡាយ​ស្គាល់​ពួក​បិសាច​ថា​ ​ជា​បិសាច​ ​យ៉ាងណា​ ​ម្នាល​អម្ព​ដ្ឋ​ ​ក្នុង​សម័យ​នោះ​ឯង​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ស្គាល់​នូវ​ពួក​បិសាច​ថា​ ​ដូចជា​ក​ណ្ហ​កុមារ​ ​យ៉ាងនោះ​ដែរ​។​ ​មនុស្ស​ទំា​ងនោះ​ ​នាំគ្នា​ពោល​ពាក្យ​យ៉ាងនេះ​ថា​ ​កុមារ​នេះ​កើតមក​ហើយ​ ​ស្រែកយំ​ថា​ ​កុមារ​ខ្មៅ​កើត​ហើយ​ ​បិសាច​កើត​ហើយ​។​ ​ម្នាល​អម្ព​ដ្ឋ​ ​ចាប់​ដើម​ពី​កាលនោះ​មក​ ​មាន​ពួក​ជន​ជា​ក​ណ្ហា​យន​គោត្រ​ ​ក៏​កើត​ប្រាកដ​ឡើង​។​ ​ក​ណ្ហ​កុមារ​នោះ​ឯង​ហើយ​
ថយ | ទំព័រទី ២២៨ | បន្ទាប់