[​១៥១​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ពាក្យ​នេះ​ ​នឹង​អម្ព​ដ្ឋ​មាណព​ថា​ ​ម្នាល​អម្ព​ដ្ឋ​ ​ប្រស្នា​ប្រកបដោយ​ហេតុនេះ​ឯង​ ​មកដល់​អ្នក​ហើយ​ ​ទោះបី​អ្នក​មិន​ប្រាថ្នា​នឹង​ឆ្លើយ​ ​ក៏​ត្រូវតែ​ឆ្លើយ​ ​បើ​អ្នក​នឹង​មិន​ឆ្លើយ​ក្តី​ ​នឹង​និយាយវាសវាង​ទៅ​រកហេតុ​ដទៃ​ ​ដោយ​រឿង​ដទៃ​ក្តី​ ​អ្នក​នឹង​នៅ​ស្ងៀម​ក្តី​ ​នឹង​ដើរចេញ​ទៅ​ក្តី​ ​ក្បាល​អ្នក​នឹង​បែក​ជា៧ភាគ​ ​ក្នុង​ទីនេះ​មិនខាន​ ​ម្នាល​អម្ព​ដ្ឋ​ ​អ្នក​សំគាល់ហេតុ​នោះ​ដូចម្តេច​ ​អ្នក​ធ្លាប់​បានឮ​ឬទេ​ ​ពាក្យ​របស់​ពួក​ព្រា​ហ្ម​ណ៍​ចាស់​ៗ​ ​មាន​អាយុ​ច្រើន​ ​ជា​អាចារ្យ​តូច​ ​និង​អាចារ្យ​ធំ​ ​និយាយ​ថា​ ​ពួក​ក​ណ្ហា​យន​គោត្រ​ ​កើតអំពី​ណា​ ​អ្នកណា​ ​ជា​បុព្វបុរស​របស់​ពួក​ក​ណ្ហា​យន​គោត្រ​។​ ​កាលបើ​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​សួរ​យ៉ាងនេះ​ហើយ​ ​អម្ព​ដ្ឋ​មាណព​ក៏​នៅ​ស្ងៀម​។​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ពាក្យ​នេះ​ ​នឹង​អម្ព​ដ្ឋ​មាណព​ ​អស់​វារៈ​ពីរ​ដង​ទៀត​ថា​ ​ម្នាល​អម្ព​ដ្ឋ​ ​អ្នក​សំគាល់ហេតុ​នោះ​ដូចម្តេច​ ​អ្នក​ធ្លាប់​បានឮ​ឬទេ​ ​ពាក្យ​របស់​ពួក​ព្រា​ហ្ម​ណ៍​ចាស់​ៗ​ ​មាន​អាយុ​ច្រើន​ ​ជា​អាចារ្យ​តូច​ ​និង​អាចារ្យ​ធំ​ ​និយាយ​ថា​ ​ពួក​ក​ណ្ហា​យន​គោត្រ​ ​កើតមក​ពីណា​ ​អ្នកណា​ ​ជា​បុព្វបុរស​របស់​ពួក​ក​ណ្ហា​យន​គោត្រ​។​ ​អម្ព​ដ្ឋ​មាណព​ក៏​នៅ​ស្ងៀម​ ​អស់​វារៈ​ពីរ​ដង​។​ ​គ្រានោះ​
ថយ | ទំព័រទី ២៣១ | បន្ទាប់