ពួក​ព្រាហ្មណ៍​ ​គួរ​បង្រៀន​មន្ត​ព្រាហ្មណ៍​នោះ​បាន​ ​ឬមិន​បានទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​នេះ​មិន​គួរ​បង្រៀន​ទេ​។​ ​ចុះគេ​គួរ​ហាម​ ​មិន​ឲ្យ​ព្រាហ្មណ៍​នោះ​ ​បាន​ពួក​ស្ត្រី​ ​(​ដែល​ជា​ព្រាហ្មណ​កញ្ញា​)​ ​ឬមិន​គួរ​ហាម​ទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​គួរ​ហាម​។​ ​
 [​១៥៨​]​ ​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​អម្ព​ដ្ឋ​ ​អ្នក​សំគាល់ហេតុ​នោះ​ដូចម្តេច​ ​ពួក​ក្សត្រិយ៍​ក្នុង​លោក​នេះ​ ​កោរ​ក្បាល​ក្សត្រិយ៍​ ​ព្រោះ​ទោស​ណាមួយ​ ​ហើយ​រោយ​ផេះ​មួយ​ក្តាប់​ ​ដាក់​(​លើ​ក្បាល​)​ ​រួច​បណ្តេញ​ចេញ​ ​ចាក​ដែន​ក្តី​ ​ចាក​នគរ​ក្តី​ ​ចុះ​ក្សត្រិយ៍​នោះ​ ​គួរ​បាន​អាសនៈ​ ​ឬ​ទឹក​ ​ក្នុង​ពួក​ព្រាហ្មណ៍​ដែរ​ឬទេ​។​ ​អម្ព​ដ្ឋ​មាណព​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​គួរ​បាន​។​ ​ចុះ​ពួក​ព្រាហ្មណ៍​ ​គួរ​អញ្ជើញ​ក្សត្រិយ៍​នោះ​ ​ឲ្យ​បរិភោគ​ ​ក្នុង​កាល​ធ្វើ​ភត្ត​ ​ឧទ្ទិស​ឲ្យ​មនុស្ស​ស្លាប់​ក្តី​ ​ក្នុង​ការ​ជាម​ង្គល​ក្តី​ ​ក្នុង​ពិធី​បូជា​ក្តី​ ​ក្នុង​ការ​ទទួលភ្ញៀវ​ក្តី​ ​បាន​ដែរ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​គួរ​អញ្ជើញ​ឲ្យ​បរិភោគ​បាន​។​ ​ចុះ​ពួក​ព្រាហ្មណ៍​ ​គួរ​បង្រៀន​មន្ត​ក្សត្រិយ៍​នោះ​បាន​ ​ឬមិន​បានទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​គួរ​បង្រៀន​បាន​។​ ​ចុះគេ​គួរ​ហាម​ ​មិន​ឲ្យ​ក្សត្រិយ៍​នោះ​ ​បាន​ពួក​ស្ត្រី​ ​(​ដែល​ជា​ព្រាហ្មណ​កញ្ញា​)​ ​ឬមិន​គួរ​ហាម​ទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មិន​គួរ​ហាម​ទេ​។​ ​ម្នាល​អម្ព​ដ្ឋ​ ​ក្សត្រិយ៍​ ​ជា​មនុស្ស​ថោកទាប​យ៉ាង​ក្រៃលែង​ ​ព្រោះ​ពួក​
ថយ | ទំព័រទី ២៣៩ | បន្ទាប់