ព្រោះ​បាន​លះបង់​នូវ​ការ​ជាប់ជំពាក់​ ​ដោយ​ការ​ពោល​ប្រកាន់ជាតិ​ផង​ ​លះបង់​នូវ​ការ​ជាប់ជំពាក់​ ​ដោយ​ការ​ពោល​ប្រកាន់​គោត្រ​ផង​ ​លះបង់​នូវ​ការ​ជាប់​ចំពាក់​ដោយ​ការ​ពោល​ប្រកាន់​មានះ​ផង​ ​លះបង់​នូវ​ការ​ជាប់​ចំពាក់​ដោយ​អាវាហ​វិវាហៈ​ផង​។​
 ​[​១៦៣​]​ ​អម្ព​ដ្ឋ​មាណព​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចរណៈ​នោះ​ ​តើ​ដូ​ម្តេច​ ​វិជ្ជា​នោះ​ ​តើ​ដូចម្តេច​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អម្ព​ដ្ឋ​ ​ព្រះ​តថាគត​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​កើតឡើង​ក្នុង​លោក​នេះ​។​បេ​។​ ​(​បណ្ឌិត​គប្បី​សំដែង​ឲ្យ​ពិស្តារ​ដូច​ក្នុង​សាមញ្ញ​ផល​សូត្រ​)​។​បេ​។​ ​ម្នាល​អម្ព​ដ្ឋ​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​សីល​យ៉ាងនេះ​។​បេ​។​ ​ចូលកាន់​បឋមជ្ឈាន​ ​នេះ​ជាច​រណៈ​របស់​ភិក្ខុ​នោះ​។​បេ​។​ ​ព្រះ​ការ​រម្ងាប់​វិតក្ក​វិចារៈ​ហើយ​ ​ក៏​ចូលកាន់​ទុតិយជ្ឈាន​ ​តតិយជ្ឈាន​ ​ចតុត្ថជ្ឈាន​។​ ​នេះ​ជាច​រណៈ​របស់​ភិក្ខុ​នោះ​។​ ​ម្នាល​អម្ព​ដ្ឋ​ ​នេះឯង​ហៅថា​ ​ចរណៈ​។​ ​ភិក្ខុ​រមែង​ទាញ​ ​នាំ​បង្អោន​ទៅ​ដើម្បី​ញាណទស្សនៈ​។​បេ​។​ ​នេះ​ជា​វិជ្ជា​របស់​ភិក្ខុ​នោះ​។​បេ​។​ ​(​ភិក្ខុ​)​ ​ដឹង​ច្បាស់​ថា​ ​កិច្ច​ដទៃ​ក្រៅអំពី​សោឡស​កិច្ច​នេះ​ទៅទៀត​ ​មិន​មាន​។​ ​នេះ​ជា​វិជ្ជា​របស់​ភិក្ខុ​នោះ​។​ ​ម្នាល​អម្ព​ដ្ឋ​ ​នេះឯង​ហៅថា​ ​វិជ្ជា​។​ ​ម្នាល​អម្ព​ដ្ឋ​ ​ភិក្ខុ​នេះ​ ​តថាគត​ពោល​ថា​ ​ជា​អ្នក​បរិបូណ៌​
ថយ | ទំព័រទី ២៤២ | បន្ទាប់