[​១៦៨​]​ ​ម្នាល​អម្ព​ដ្ឋ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​ជា​អាចារ្យ​របស់​អ្នក​ ​បាន​ពោល​ពាក្យ​នេះ​ថា​ ​ពួក​សមណៈ​ត្រងោល​ណាមួយ​ ​ធ្លាប់​ជា​ត្រកូល​គហបតី​ ​ជា​ក​ណ្ហ​គោត្រ​ ​កើតអំពី​ព្រះបាទ​នៃ​មហាព្រហ្ម​ ​ពួក​ព្រាហ្មណ៍​ដែល​បាន​ត្រៃវិជ្ជា​ ​និង​សាកច្ឆា​ដូចម្តេច​បាន​។​ ​ខ្លួនឯង​ ​សូម្បីតែ​នឹង​បំពេញ​វត្ត​ ​ដែល​ជា​ផ្លូវ​សាបសូន្យ​ចាក​ ​(​វិជ្ជា​)​ ​ក៏​នៅ​មិនទាន់​គ្រប់គ្រាន់​។​ ​ម្នាល​អម្ព​ដ្ឋ​ ​អ្នក​ចូរ​មើល​កំហុស​ប៉ុណ្ណេះ​ ​របស់​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​ជា​អាចារ្យ​នៃ​អ្នក​ចុះ​។​ ​ម្នាល​អម្ព​ដ្ឋ​ ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​បាន​បរិភោគ​នូវ​វត្ថុ​ដែល​ទ្រង់​ប្រោស​ព្រះរាជទាន​នៃ​ព្រះបាទ​បសេនទិកោសល​ ​តែ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​មិនបាន​ព្រះរាជទាន​ ​ដល់​ព្រាហ្មណ៍​នោះ​ ​ចំពោះ​ព្រះ​ភក្ត្រ​ទេ​ ​សូម្បីតែ​ក្នុង​វេលា​ ​ដែល​ទ្រង់​ប្រឹក្សា​ជាមួយនឹង​ព្រាហ្មណ៍​នោះ​ ​តែង​ប្រឹក្សា​ពី​ខាងក្រៅ​ព្រះ​សាណិ​ ​(​រនាំង​)​។​ ​ម្នាល​អម្ព​ដ្ឋ​ ​ព្រាហ្មណ៍​ណា​ ​ដែល​គួរ​ទទួល​នូវ​ភិក្ខា​ ​ដែលគេ​នាំមក​ថ្វាយ​ ​ប្រកបដោយ​ធម៌​ហើយ​ ​ចុះ​ហេតុ​ដូចម្តេច​ ​បាន​ជា​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​មិន​ព្រះរាជទាន​ដល់​ព្រាហ្មណ៍​នោះ​ ​ចំពោះ​ព្រះ​ភក្ត្រ​ខ្លះ​។​ ​ម្នាល​អម្ព​ដ្ឋ​ ​អ្នក​ចូរ​មើល​កំហុស​ប៉ុណ្ណេះ​ ​របស់​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​ជា​អាចារ្យ​របស់​អ្នក​ចុះ​។​
ថយ | ទំព័រទី ២៤៨ | បន្ទាប់