លំអាន​នៃ​មន្ត​ ​ដែល​ពួក​ឥសី​បាន​ពោល​មក​ ​តែង​បង្រៀន​តាមលំអាន​នៃ​មន្ត​ ​ដែល​ពួក​ឥសី​បាន​បង្រៀន​មក​ ​ឥសី​ទាំងនោះ​ ​គឺ​ឥសី​ណាខ្លះ​ ​គឺ​ឥសី​ឈ្មោះ​អដ្ឋ​កៈ១​ ​វា​មកៈ១​ ​វា​មទេ​វៈ១​ ​វេស្សា​មិត្តៈ១​ ​យម​ត​គ្គិ១​ ​អង្គី​រសៈ១​ ​ភារ​ទ្វា​ជៈ១​ ​វា​សេ​ដ្ឋៈ១​ ​កស្សបៈ១​ ​ភគុ១​ ​ដូច្នេះ​ឬ​ ​ឥសី​ទាំងនោះ​ ​បាន​ងូតទឹក​ដ៏​ស្អាត​ ​លាប​ស្រឡាប​ដោយ​គ្រឿងក្រអូប​សាយ​ល្អ​ ​មាន​សក់​ ​និង​ពុកមាត់​កាត់​ស្រេចហើយ​ ​ពាក់​កម្រងផ្កា​ ​និង​គ្រឿងប្រដាប់​ ​ស្លៀក​សំ​ពត់​ស​ ​ជា​អ្នក​ឆ្អែត​ស្កប់ស្កល់​ ​មាន​គេ​ផ្គាប់ផ្គុន​បម្រើ​ ​ដោយ​កាមគុណ៥​ ​ដូចជា​ខ្លួន​អ្នក​ ​ព្រមទាំង​អាចារ្យ​ ​ក្នុង​កាល​ឥឡូវនេះ​ ​យ៉ាងនេះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សេចក្តី​នេះ​ ​មិនមែន​ដូច្នោះ​ទេ​។​បេ​។​ ​ឥសី​ទាំងនោះ​ ​បរិភោគ​បាយ​ ​នៃ​ស្រូវសាលី​ ​ប្រាសចាក​មន្ទិល​ ​មាន​សម្ល​ច្រើនមុខ​ ​និង​ម្ហូបក្រៀម​ច្រើនមុខ​ ​ដូចជា​ខ្លួន​អ្នក​ ​ព្រមទាំង​អាចារ្យ​ ​ក្នុង​កាល​ឥឡូវនេះ​ ​យ៉ាងនេះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សេចក្តី​នេះ​ ​មិនមែន​ដូច្នោះ​ទេ​។​បេ​។​ ​ឥសី​ទាំងនោះ​ ​ត្រេកត្រអាល​ដោយ​ពួក​ស្ត្រី​មាន​ចង្កេះ​រៀវ​ ​ដោយ​សំពត់​ព័ទ្ធព័ន្ធ​ ​ដូចជា​ខ្លួន​អ្នក​ ​ព្រមទាំង​អាចារ្យ​ ​ក្នុង​កាល​ឥឡូវនេះ​ ​យ៉ាងនេះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សេចក្តី​នេះ​ ​មិនមែន​ដូច្នោះ​ទេ​។​បេ​។
ថយ | ទំព័រទី ២៥១ | បន្ទាប់