លំដាប់នោះ​ ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ព្រះសមណគោតម​ ​ប្រកបដោយ​មហាបុរិសលក្ខណៈ៣២ប្រការ​ ​ដ៏​បរិបូណ៌​មែន​ ​មិនមែន​ខ្វះខាត​ទេ​។​ ​គាត់​ក៏​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រមទាំង​ភិក្ខុសង្ឃ​ ​ទទួល​ភត្ត​របស់ខ្ញុំ​ព្រះអង្គ​ ​ដើម្បី​ឆាន់​ក្នុងថ្ងៃនេះ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​ដោយ​តុណ្ហីភាព​។​ ​កាលបើ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​បានដឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទទួល​និមន្ត​ហើយ​ ​ក៏​បង្គាប់​ឲ្យ​គេ​ក្រាបបង្គំទូល​ភត្តកាល​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​កាល​ដល់ហើយ​ ​ភត្ត​ក៏​សម្រេច​ហើយ​។​
 [​១៧៦​]​ ​វេលា​នោះ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ស្តេច​ចូល​ទៅកាន់​លំនៅ​នៃ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​ព្រមដោយ​ព្រះភិក្ខុ​សង្ឃ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​។​ ​កាលនោះ​ ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​បាន​អង្គាស​ព្រះមានព្រះភាគ​ ​ដោយ​ខាទនីយ​ភោជនីយាហារ​ដ៏​ផ្ចិតផ្ចង់​ ​ដោយដៃ​ខ្លួនឯង​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ ​ចំណែក​ពួក​មាណព​ ​ក៏​អង្គាស​ភិក្ខុសង្ឃ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​។​ ​កាលបើ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​ដឹង​ថា​ ​ព្រះមានព្រះភាគ​ ​សោយ​រួចហើយ​ ​លែង​លូក​ព្រះហស្ត​ទៅ​ក្នុង​បាត្រ​ហើយ​ ​ក៏​កាន់​យក​
ថយ | ទំព័រទី ២៦០ | បន្ទាប់