ស្តេចចូលទៅរកត្រកូលឧបាសកឯទៀត ក្នុងឧក្កដ្ឋនគរយ៉ាងណា សូមព្រះគោតមដ៏ចំរើន ចូលមករកត្រកូលបោក្ខរសាតិ ក៏យ៉ាងនោះដែរ នឹងបានពួកមនុស្សកំឡោះក្រមុំណា ក្នុងត្រកូលនោះៗ ក្រាបថ្វាយបង្គំ ក្រោកទទួល ឬថ្វាយអាសនៈ ឬទឹក ឬធ្វើចិត្តជ្រះថ្លា ចំពោះព្រះគោតមដ៏ចំរើន កិច្ចមានការថ្វាយបង្គំជាដើមនោះ គង់ជាប្រយោជន៍ និងសេចក្តីសុខ ដល់ពួកជនកំឡោះក្រមុំទាំងនោះ អស់កាលជាអង្វែង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពាក្យដែលអ្នកនិយាយ (មកនេះ) ពីរោះហើយ។
ចប់ អម្ពដ្ឋសូត្រ ទី៣។