យស​របស់​បុគ្គល​ណា​ ​ដែល​សាបសូន្យ​ហើយ​ ​ភោគៈ​ទាំងឡាយ​របស់​បុគ្គល​នោះ​ ​គប្បី​សាបសូន្យ​ដែរ​ ​ដ្បិត​ភោគៈ​ទាំងឡាយ​របស់​យើង​ ​សុទ្ធតែ​បាន​ដោយ​យស​ ​មួយទៀត​ ​បើ​ព្រះសមណគោតម​ ​សួរ​ប្រស្នា​នឹង​អាត្មាអញ​ ​ៗ​ ​មុខ​ជា​នឹង​ធ្វើ​ព្រះទ័យ​របស់​ព្រះអង្គ​ ​ឲ្យ​ត្រេកអរ​ដោយ​បញ្ហា​វេយ្យាករណ៍​នោះ​មិនបានទេ​ ​បើ​ព្រះសមណគោតម​ ​ពោល​នឹង​អាត្មាអញ​ក្នុង​ប្រស្នា​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ប្រស្នា​នុ៎ះ​ ​អ្នក​មិន​ត្រូវ​ឆ្លើយ​យ៉ាងនេះ​ទេ​ ​ម្នាល​ព្រាហ្មណ៍​ ​ធម្មតា​ ​ប្រស្នា​បែប​នុ៎ះ​ ​គេ​គួរ​ឆ្លើយ​យ៉ាងនេះ​វិញ​ទេតើ​ ​(​បើដូច្នេះ​)​ ​បរិសទ្យ​នេះ​ ​មុខ​ជា​នឹង​មើលងាយ​អាត្មាអញ​ ​ដោយហេតុ​នោះ​ ​ថា​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​ជា​មនុស្ស​ល្ងង់ខ្លៅ​ ​មិន​ឈ្លាសវៃ​ ​មិន​អាច​ដើម្បី​ធ្វើ​ព្រះទ័យ​របស់​ព្រះសមណគោតម​ ​ឲ្យ​ត្រេកអរ​ដោយ​បញ្ហា​វេយ្យាករណ៍​ទេ​ ​បរិសទ្យ​នេះ​ ​បើ​មើលងាយ​បុគ្គល​ណា​ហើយ​ ​យស​របស់​បុគ្គល​នោះ​ ​គប្បី​សាបសូន្យ​ ​យស​របស់​បុគ្គល​ណា​ ​សាបសូន្យ​ហើយ​ ​ភោគៈ​ទាំងឡាយ​របស់​បុគ្គល​នោះ​ ​ក៏​គប្បី​សាបសូន្យ​ដែរ​ ​ដ្បិត​ភោគៈ​ទាំងឡាយ​របស់​យើង​ ​សុទ្ធតែ​បាន​ដោយ​យស​ ​មួយវិញទៀត​ ​បើ​អាត្មាអញ​ ​បាន​ទៅដល់​ទី​ជិត​យ៉ាងនេះ​ហើយ​ ​តែ​មិនទាន់​បានឃើញ​ព្រះសមណគោតម​នៅឡើយ​ ​ក៏​ស្រាប់តែ​ត្រឡប់មកវិញ​ ​បរិសទ្យ​នេះ​ ​មុខ​ជា​នឹង​មើលងាយ​
ថយ | ទំព័រទី ២៨០ | បន្ទាប់